លោកតាជាទីគោរព តាមការគិតរបស់ចៅយល់ថា ពេលដែលយើងនឿយណាយក្នុងជីវិតហើយនោះ វិធីដែលល្អព្យាយាមរក្សាសិល ហើយនឹងព្រាយាមសន្សំបុណ្យដោយការធ្វើទានតាមសម្មភាពដែលខ្លួនអាច ជួយណែនាំលើកទឹកចិត្តដល់អ្នកជួបទុក្ខ ហើយបុណ្យមួយដែលពិបាកធ្វើគឺអោយអភ័យទាន( ទោះគេធ្វើខុសលើយើង) តែក៏ត្រូវមានការរក្សាចិត្តយើងអោយជាប់ដោយសតិ។ ការប្រមាទមាក់ងាយជាន់ឈ្លី ប្ដូរជាកំលាំងជម្រុញចិត្តយើងអោយខាំមាត់ក្ដាប់ដៃពើងទ្រូងជូតទឹកភ្នែករួចបន្តដំណើរទៅមុខទៀត ចៅអ្នកនិយាយនេះជួបហើយ ឆ្លងកាត់ហើយ នឹងកំពុងបន្តដំណើរជីវិតទៅមុខទៀតដោយមានសតិជាប់ រលាស់ចោលអ្វីដែលមិនចាំបាច់ សំពាយជីវិតរបស់ចៅនឹងដាក់ចុះនៅវេលាចុងក្រោយនៃជីវិតដោយមិនគិចវេសពីបញ្ហា។ ពេលខ្លះក៏ហត់ព្រោះយើងមិនអាចអោយលោកនេះយល់ឃើញដូចគ្នា ដឹងថាធ្លាប់កុហក តែក៏មិនអោយសទ្ធារបស់ចៅល្អក់ដែលតាមសម្មភាពដែលអាចធ្វើបាន មិនលោភហួស ចៅពេលខ្លះបើឃើញគេធ្វើអំពើរល្អចៅរីករាយ ព្រោះចៅគិតថាសេចក្ដីល្អ មេត្តាចិត្តមានកាន់តែច្រើននោះសន្តិភាពចិត្តក៏កាន់តែចម្រើនឡើង តែចៅចាំពាក្យមួយមិនមានសេចក្ដីសុខណាស្មើរសេចក្ដីស្ងប់ឡើយ( ជាបណ្ដាំរបស់ព្រះសម្មាសម្ពុទ្ធនៃយើង) ដោយក្ដីគោរពពីចៅ។
Comments