ក្លាយជាអ្នកសរសេរអត្ថបទជំនាញ
https://trafficsolder.com/wp-content/uploads/2018/05/blogger.jpg
១០ឆ្នាំមុនខ្ញុំបានស្គាល់ហ្វេសប៊ុក តែខ្ញុំមិនសូវចូលចិត្តលេងប៉ុន្មានទេ ហើយ១០ឆ្នាំមុនក៏មិនសូវមានអ្នកប្រើប្រាស់អ៊ីនធឺណែតឬបណ្តាញសង្គមដែរ។
៧ឆ្នាំមុនខ្ញុំបានស្គាល់ Blogging គឺការសរសេរអត្ថបទផ្ទាល់ខ្លួន ខ្ញុំចាប់ផ្តើមនិពន្ធអត្ថបទខ្លីៗ ហើយនឹងបង្កើតទំព័រហ្វេស៊បុកមួយ។
កាលពីដំបូងគ្មាននរណាម្នាក់ចេះនោះទេ សរសេរភាសាខ្មែរក៏ខុសច្រើន ពេលសរសេរខុសតែងតែមានគេមកប្រាប់ឲ្យត្រូវ រហូតដល់ពេលនេះ ទោះបីជានៅសរសេរខុសខ្លះៗ ក៏ប៉ុន្តែភាគច្រើនស្ទើរតែ៩០% គឺមិនខុសទេ។ ខ្ញុំចាប់ផ្តើមសរសេរអត្ថបទដែលគ្មានអ្នកអាន ខុសអក្សរច្រើន រហូតដល់ខ្ញុំបានសរសេរអត្ថបទដែលមានមនុស្សរាប់ពាន់រាប់ម៉ីននាក់ចែករំលែក និង រាប់សែននាក់បានអាន។
រហូតមកដល់ថ្ងៃនេះ បទពិសោធន៍នៃការសរសេររបស់ខ្ញុំគឺមានរយៈកាល៧ឆ្នាំហើយ។ សួរថាតើអត្ថបទប៉ុន្មានដែលខ្ញុំបានសរសេរកន្លងមកអស់រយៈពេល៧ឆ្នាំនោះ សព្វថ្ងៃនៅពេលដែលខ្ញុំចង់សរសេរអ្វីមួយមិនបាច់ព្រៀងនោះទេ គឺចង់សរសេរពីអ្វី បើកសរសេរភ្លាមតែម្តង។
តែទោះជាយ៉ាងណា យើងប្រៀបធៀបការនិពន្ធរបស់បងប្អូនខ្មែរយើងជាមួយនឹង ស្ថាបនិក @Daisysun គឺអត្ថបទរបស់គាត់សរសេរមួយៗគឺល្អជាងយើងឆ្ងាយណាស់ មូលហេតុនេះហើយដែលជនបរទេស ឬ អ្នកនៅក្រៅប្រទេស និយាយពូកែជាងយើង ហើយមានគំនិតទូលំទូលាយជាងយើង ដែលខ្មែរយើងមិនសូវចូលចិត្តអាន មិនសូវចូលចិត្តសរសេរ ទើបគ្មានគំនិត ហើយមិនមានយោបល់ក្នុងការនិយាយ ឬ សរសេរបានច្រើន ដែលនេះជាចំណុចដែលយើងគួរកែលម្អ។
ប្រសិនបើយើងចាប់ផ្តើមសរសេរពីថ្ងៃនេះទៅ មិនយូរមិនឆាប់ ការនីពន្ធរបស់យើងនឹងបានល្អពីមួយថ្ងៃទៅមួយថ្ងៃ ហើយជំនាញនៃការសរសេរមួយនេះ គឺមានអត្ថប្រយោជន៍ច្រើនណាស់ មុននឹងយើងសរសេរបាន លុះត្រាតែយើងបានអាន បានរៀន ឬ មានគំនិតអ្វីមួយទើបសរសេរចេញ ដែលនោះជាការអភិវឌ្ឍខ្លួនយ៉ាងល្អប្រសើរ។
រៀបរៀងដោយ @Cryptopreneur

