តើប្លុកឆេនអាចធ្វើឲ្យធនាគារដួលរលំទេ? Will Blockchain Kills Bank?

C
http://kevinpaffrath.com/wp-content/uploads/2012/03/Financial-Crisis-Amnesia.jpeg យើងទាំងអស់គ្នាប្រហែលជានៅចាំវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ ដែលមនុស្សបាត់ទំនុកចិត្តលើធនាគារ ទើបជនអនាមិកម្នាក់ឬច្រើននាក់ដែលមានងារថា Satoshi Nakamoto បានបង្កើតបច្ចេកវិទ្យាថ្មីមួយមានឈ្មោះថា Blockchain ដែលបានបង្កើតលុយអេឡិចត្រូនិចBitcoin សម្រាប់ធ្វើការផ្លាស់ប្តូរទម្លាប់នៃការបង្កើតលុយ គ្រប់គ្រងលុយ និង ចាយលុយ។ មកដល់ពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យានេះមានអាយុកាលជិត១០ឆ្នាំហើយ ថែមទាំងទទួលបានប្រជាប្រិយភាពជុំវិញពិភពលោក។ ហេតុអ្វីធនាគារនៃប្រទេសនិមួយៗ មិនចូលចិត្តបច្ចេកវិទ្យាមួយនេះ ព្រោះគេគិតថាបច្ចេកវិទ្យានេះអាចដណ្តើមឆ្នាំងបាយ ឬ ជាដៃគូប្រកួតប្រជែងមុខរបរខ្លួន រហូតអ្នកខ្លះគិតថា បច្ចេកវិទ្យាប្លុកឆេនអាចធ្វើឲ្យធនាគាររលំបានទៀតផង។ ក្រោយពីបានសិក្សាបច្ចេកវិទ្យានេះយ៉ាងល្អិតល្អន់ ខ្ញុំសូមបកស្រាយថាធនាគារអាចរលំ មិនមែនដោយសារបច្ចេកវិទ្យានេះទេ គឺដោយសារធនាគារខ្លួនឯងមិនបានវិវត្តន៍ខ្លួនតាមសម័យកាល មិនបានផ្តល់សេវាកម្មល្អដល់អតិថិជនរបស់ខ្លួន ដែលធ្វើឲ្យធនាគារជាដៃគូ ដណ្តើមយកទីផ្សារអតិថិជនរបស់ខ្លួន។ ផ្ទុយទៅវិញ បច្ចេកវិទ្យានេះអាចជួយធ្វើឲ្យធនាគារដើរទាន់សម័យ កាត់បន្ថយខ្ទង់ចំណាយពីការផ្ទេរប្រាក់ឆ្លងប្រទេស ធ្វើឲ្យប្រព័ន្ធរក្សាទិន្នន័យមានសុវត្ថិភាពខ្ពស់ ដោយសារវាប្រើប្រព័ន្ធ Peer to Peer Network ឬ Distributed Network។ ធនាគារដែលចាប់យកឱកាសជាមួយបច្ចេកវិទ្យានេះបានមុនគេ និឹងរីកចម្រើន រីឯធនាគារដែលមិនព្រមបើកចិត្តទូលាយសម្រាប់បច្ចេកវិទ្យាFinTechថ្មីៗ នឹងបរាជ័យដោយសារដៃគូប្រកួតប្រជែងរបស់ខ្លួនក្នុងវិស័យដូចគ្នា។ រៀបរៀងដោយ Cryptopreneur

Comments