Why Serey Reward decrease over time?

C
![reward.png](https://serey.io/imageupload_data/137fa46aa20be60006cc284a7d918c52331a83b8) តើអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជារង្វាន់នៃការនិពន្ធអត្ថបទ ឬ ការបង្ហោះរូបភាព វីដេអូរបស់អ្នក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែថយចុះ? ជាទូទៅការផ្តល់កាក់រង្វាន់គឺត្រូវរងចាំរយៈពេល **៧ថ្ងៃ** ទើបអាចទទួលបានកាក់រង្វាន់ពីសេរី។ ដោយសារតែកាក់រង្វាន់មានចំនួនកំណត់ កាលពី៧ថ្ងៃមុន គឺពុំមានអត្ថបទណាល្អៗនៅឡើយ នោះនៅពេលដែលអត្ថបទរបស់អ្នកល្អមានការគាំទ្រច្រើន ប្លុកឆេនសេរី ក៏ដូចជាគទានុរក្សសេរី បានផ្តល់ការUpvote ទៅលើអត្ថបទរបស់អ្នក ធ្វើឲ្យអ្នកទទួលបានរង្វាន់ ២០០០ ទៅ ៣០០០ SRY។ តែប៉ុន្មានថ្ងៃក្រោយមក មុនថ្ងៃដែលអ្នកត្រូវដកយកកាក់រង្វាន់នោះ (Redeem) មានអត្ថបទល្អៗមកតាមក្រោយទៀត ដែលធ្វើឲ្យកាក់រង្វាន់នោះត្រូ​វបែងចែកទៅឲ្យអត្ថបទផ្សេងៗទៀត។ សរុបមក ៧ថ្ងៃនៃការបង្ហោះអត្ថបទរបស់អ្នក ទើបអ្នកដឹងថា រង្វាន់កាក់សេរីប៉ុន្មានដែលអ្នកនឹងត្រូវទទួលបាន។ ហើយកាក់នោះមានទំរង់ជា SRY ខ្លះ និង SEREY Power ខ្លះ។ សូមចុចត្រង់នេះដើម្បីអានអត្ថបទ *[កាក់សេរីទាំង៣ប្រភេទ Serey Coin(SRY), Serey Power (SP) and Serey Dollars (SBD)](https://serey.io/serey/@cryptopreneur/serey-tokens-and-coins)* រៀបរៀងដោយ @Cryptopreneur

Comments

skymoon
អគុណណាស់ដែលបានចែករំលែក