ហេតុអ្វីត្រូវរងចាំ១៣សប្តាហ៍ដើម្បីដកកាក់សេរី? Why need to wait 13 weeks for power down?
## ហេតុអ្វីត្រូវរងចាំ១៣សប្តាហ៍ដើម្បីដកកាក់សេរី?
https://www.icicilombard.com/Webpages/Resources/Images/insurance-information/payment-07-15.jpg
នៅពេលដែលបងប្អូនបានប្តូរកាក់សេរី ទៅជាសេរីថាមពល នោះមានន័យថាបងប្អូនមិនអាចយកកាក់សេរីទៅចាយឬធ្វើអ្វីបានទេ ពីព្រោះបងប្អូនបានបំលែងវាទៅជាថាមពលនៃការ Upvote ឬ និយាយបានថាបងប្អូនបានដាក់កាក់បញ្ចាំយកការប្រាក់។ ជាធម្មតានៅធនាគារក៏ដោយ នៅហាងបញ្ចាំក៏ដោយ ឬ នៅក្នុងពិភពលុយគ្រីពតូនេះ ប្រសិនបើបងប្អូនយកលុយទៅដាក់យកការប្រាក់ នោះមានន័យថា បងប្អូនមិនអាចដកយកវាភ្លាមៗនោះទេ លុះត្រាតែដល់រយៈពេលកំណត់ទើបអាចយកវិញបាន។
នៅពេលដែលបងប្អូនធ្វើការ Power Up គឺមិនចំណាយពេលយូរទេ ក៏ប៉ុន្តែនៅពេលដែលបងប្អូនចង់ Power Down វិញគឺត្រូវការរយៈពេល១៣សប្តាហ៍ទើបអាចដកយកកាក់ទាំងស្រុងដែលបងប្អូនចង់ Power Down។ ក៏ប៉ុន្តែបងប្អូននឹងទទួលបានកាក់១ភាគ ក្នុងចំណោម១៣ភាគនោះជារៀងរាល់សប្តាហ៍ នោះមានន័យថា រយៈពេល៧ថ្ងៃ បងប្អូននឹងទទួលបានកាក់មួយចំនួនពីកាក់សរុបដែលបងប្អូនចង់ដកវិញ។
### ហេតុអ្វីបានជាសេរីធ្វើយ៉ាងនេះ?
ទី១ ការពារសុវត្ថិភាព ប្រសិនបើបងប្អូនមិនចង់បាត់បង់កាក់ងាយៗទេ គឺអាចយកកាក់នោះទៅទុកក្នុង Serey Power ព្រោះវាមានការពិបាកក្នុងការដកយកវាមកវិញ
ទី២ ការវិនិយោគរយៈពេលវែង វិធីសាស្រ្តនេះអាចធ្វើឲ្យសមាជិកសេរី នៅជាមួយសេរីបានយូរអង្វែង មិនមែនចូលមកដើម្បីតែបានកាក់ ហើយយកកាក់នោះទៅប្តូរយកកាក់ដទៃ ឬ ដកយកលុយវិញ ដើម្បីតែផលចំណេញតែមួយមុខ
ទី៣ អាចធ្វើឲ្យកាក់សេរីឡើងថ្លៃ ដោយសារតែកាក់ត្រូវបានចងទុកនៅក្នុងសេរីថាមពល មានន័យថាពុំសូវមានកាក់ចរាចរនៅលើទីផ្សារលក់ដូរនោះទេ ប្រសិនបើតម្រូវការកើនឡើង ហើយមិនសូវមានការផ្គត់ផ្គង់នោះកាក់សេរីនឹងឡើងថ្លៃ សមាជិកសេរីនឹងសប្បាយចិត្ត
រៀបរៀងដោយ @Cryptopreneur


