ហេតុអ្វីក្រុមហ៊ុនជីករ៉ែរត់ទៅស្រុកចិន Why Cryptocurrency Miner go to China?
https://i0.wp.com/usethebitcoin.com/wp-content/uploads/2018/01/china.png
សូមអានអត្ថបទអ្វីទៅដែលហៅថាការជីករ៉ែ https://serey.io/serey/@cryptopreneur/mining-in-cryptocurrency
បច្ចេកវិទ្យាប្លុកឆេនត្រូវការ អ្នកជីករ៉ែជាចាំបាច់ក្នុងការ ធ្វើឲ្យប្រព័ន្ធប្លុកឆេនមានសុវត្ថិភាព ត្រួតពិនិត្យការទូទាត់លុយ និង បង្កើតកាក់អេឡិចត្រូនិចថ្មីៗ។ ដោយសារតែ ម៉ាស៊ីនជីករ៉ែ Mining Machine ត្រូវធ្វើការគណនារូបមន្តទំនុកចិត្ត Consensus Algorithm ប្រៀបដូចជាកុំព្យូទ័រមួយគ្រឿងដែលកំពុងដំណើរការកម្មវិធី ធ្វើឲ្យម៉ាស៊ីននោះត្រូវស៊ីអគ្គីសនីជាច្រើន។
ដើម្បីឲ្យការវិនិយោគទៅលើវិស័យលុយអេឡិចត្រូនិចបានចំណេញ ក្រុមអ្នកជីករ៉ែ Miner គឺត្រូវសម្រេចចិត្តទៅបើកក្រុមហ៊ុននៅប្រទេសចិន ដោយសារតែតម្លៃអគ្គិសនីធូរថ្លៃដែលបង្កឲ្យមានបញ្ហាធំៗ២កើតឡើង។
បញ្ហាទី១ ការបំពុលបរិស្ថាននៅប្រទេសចិន
បញ្ហាទី២ គឺការប្រមូលផ្តុំអ្នកជីករ៉ែនៅក្នុងប្រទេសតែមួយ ដែលធ្វើឲ្យប្រព័ន្ធប្លុកឆេនមិនសូវមានសុវត្ថិភាពខ្ពស់ ដោយសារតែក្រុមអ្នកជីករ៉ែនៅកន្លែងតែ១ ប្រសិនបើមានបញ្ហា ឬការរឹតបណ្តឹងផ្លូវច្បាប់នៅប្រទេសនោះ គឺនឹងប៉ះពាល់ដល់ប្រព័ន្ធប្លុកឆេនទាំងមូល ហើយក៏ជាការងាយស្រួលនៃការវាយប្រហារពីពួក Hacker ផងដែរ។
រៀបរៀងដោយ Cryptopreneur

