សេរីបានលុយពីណាច្រើនម្ល៉េះមកឲ្យអ្នក Where does SEREY money comes from?

C
![serey.png](https://serey.io/imageupload_data/9cddf876894058496e7a1d1de42b224b588f3bb1) សេរីជាបណ្តាញសង្គម ដែលផ្តល់លុយទៅឲ្យអ្នកនិពន្ធ ក៏ដូចជាសមាជិកទាំងអស់របស់សេរី សំនួរដែលមនុស្សឆ្ងល់ហើយ ចង់ដឹងថា តើស្ថាបនិកសេរីបានលុយមកពីណាច្រើនម្ល៉េះ ដើម្បីចែកឲ្យអ្នកដទៃគ្រប់ៗគ្នា? បើគាត់មានលុយដល់ម្លឹងគាត់ចាំបាច់បង្កើតសេរីធ្វើអ្វី ម្តេចមិនទុកលុយនឹងចាយខ្លួនឯងទៅ? ## ការបង្កើតលុយ លុយដែលសេរីបានផ្តល់ជូនដល់ សមាជិកទាំងអស់គ្នាគឺជាលុយអេឡិចត្រូនិច ឬ យើងធ្លាប់ស្គាល់ថាជាលុយគ្រីពតូដែលមានឈ្មោះថាសេរី (Serey Coin/Serey/SRY)។ ចំនួនកាក់អេឡិចត្រូនិចនេះត្រូវបាន កំណត់ដោយកូដ ដោយរូបមន្តនៃការផលិត មានចំនួននៃការបង្កើតជាក់លាក់ មានច្បាប់នៃការបែងចែកកាក់ មានច្បាប់នៃការកំណត់អតិផរណាប្រចាំឆ្នាំជាដើម។ https://serey.io/imageproxy/0x0/http://i65.tinypic.com/35a6ono.png ## តើសេរីបង្កើតកាក់តាមចិត្តបានទេ? សេរីបង្កើតកាក់តាមច្បាប់ដំបូងដែលបានកំណត់ ហើយមិនអាចកែប្រែច្បាប់នោះតាមអំពើចិត្តឡើយ ហើយសេរីក៏មិនអាចធ្វើការបង្កើតកាក់លើសពីច្បាប់ដែលបានកំណត់ដែរ បើពុំដូច្នោះទេ នឹងបាត់បង់ទំនុកចិត្ត បាត់បង់តម្លៃ ប្រៀបដូចជាប្រទេសស្ស៊ីមបាវី ដែលបោះពុម្ពលុយតាមចិត្ត បង្កើតជាមហាសេដ្ឋីនៃក្រដាសប្រាក់ដែលគ្មានតម្លៃ ក្នុងវិស័យលុយគ្រីពតូគឺបង្កើតមហាសេដ្ឋីតួលេខ ដោយគ្មានតម្លៃ។ https://i.ytimg.com/vi/ZI_j6_Npnfw/hqdefault.jpg ## បើសេរីបង្កើតកាក់ខ្លួនឯង ធ្វើម្តេចកាក់នោះមានតម្លៃ? គួរបញ្ជាក់ផងដែរថា តើវត្ថុមួយមានតម្លៃអាស្រ័យលើអ្វី? ហេតុអ្វីបានជាយើងឲ្យតម្លៃពេជ្រជាងមាស ឲ្យតម្លៃមាសជាងដុំគ្រួស? និយាយយ៉ាងខ្លី តម្លៃកើតឡើងដោយសារមនុស្សឲ្យតម្លៃ បើមនុស្សមិនឲ្យតម្លៃទេ ប្រៀបដូចជាសម័យប៉ុលពតដែលគេ បំផ្លាញធនាគារ លែងចាយលុយ លុយគ្រាន់តែជាក្រដាសដែលគ្មានតម្លៃ។ ## ចុះកត្តាអ្វីដែលធ្វើឲ្យរបស់មួយមានតម្លៃ? តាមច្បាប់សេដ្ឋកិច្ចរបស់មួយមានតម្លៃដោយសារវាកម្រ ហើយមានតម្រូវការខ្ពស់។ ហេតុដូច្នេះហើយ ការផលិតកាក់សេរីគឺត្រូវតែកំណត់ចំនួនជាក់លាក់ ហើយកម្របង្កើតបាន ដែលត្រូវនឹងច្បាប់ទី១ បើកាក់បង្កើតតាមចិត្តនោះវាពិតជាដូចដុំគ្រួសឬគ្រាប់ខ្សាច់មិនខាន។ ចុះធ្វើដូចម្តេចដើម្បីឲ្យកាក់នោះមានតម្រូវការខ្ពស់? http://marketbusinessnews.com/wp-content/uploads/2014/01/Supply-and-demand.jpg យើងដឹងហើយថា ស្ថាបនិកសេរីមិនបានមានលុយទាំងតោនទាំងតោនមកឲ្យមនុស្សគ្រប់គ្នានោះទេ ក៏ប៉ុន្តែស្ថាបនិកសេរីបានបង្កើតបណ្តាញសង្គមសេរី ដែលជាកន្លែងដែលអាចឲ្យមនុស្ស បង្ហោះអត្ថបទ រូបភាព ជាដើម ក្នុងនៃពាណិជ្ជកម្ម បណ្តាញសង្គមសេរី serey.io ជាផលិតផលមួយដែលស្ថាបនិកសេរីបានបង្កើត។ ក្នុងវិស័យលុយគ្រីពតូ មិនដែលមានប្រធានក្រុមហ៊ុនណា បង្កើតកាក់ហើយទិញយកកាក់ពីសមាជិកវិញឡើយ ពីព្រោះគាត់គ្មានសមត្ថភាព ឬ លុយគ្រប់គ្រាន់ក្នុងការទិញយកកាក់នោះវិញទេ។ ក៏ប៉ុន្តែតួនាទីរបស់ស្ថាបនិកលុយគ្រីពតូ គឺធ្វើយ៉ាងណាដើម្បីបង្កើតប្រព័ន្ធអេកូនៃកាក់អេឡិចត្រូនិចនេះ ដើម្បីឲ្យកាក់នេះមានតម្លៃនៅលើទីផ្សារជាសាធារណៈ ដែលសមាជិកអាចប្រើប្រាស់កាក់នេះបាន។ ឆ្លើយតបទៅនឹងសំនួរខាងលើ កាក់សេរីជាខ្យល់ដែលបង្កើតឡើងពីបច្ចេកវិទ្យាប្លុកឆេន ធ្វើម្តេចវាមានតម្លៃកើត? គួររំលឹកឡើងវិញអំពីអត្ថន័យនៃតម្លៃ តម្លៃកើតឡើងដោយសារមនុស្សឲ្យតម្លៃនិងតម្រូវការខ្ពស់។ ស្ថាបនិកសេរីបានបង្កើតបណ្តាញសេរី ហើយនឹងបន្តបង្កើតកាបូបលុយសេរី ទីផ្សារប្តូរកាក់សេរី សេរីពិភាក្សា ទីផ្សារសេរី សកម្មភាពទាំងអស់នោះហើយ ដែលជាតម្លៃដែលបានផ្តល់ទៅឲ្យកាក់សេរី ដែលផ្លាស់ប្តូរ កាក់ខ្យល់ ទៅជាកាក់ដែលមានតម្លៃ មានតម្រូវការនៅលើទីផ្សារ។ https://i.pinimg.com/originals/8d/62/2d/8d622dd2f7963ecb01417dc6b5da71ac.jpg នៅពេលដែលកាក់សេរីអាចយកទៅជូនដល់អ្នកនិពន្ធ អាចយកទៅទិញឥវ៉ាន់បាន អាចយកទៅប្តូរជាមួយសេវាកម្មផ្សេងៗ អាចយកទៅប្តូរជាមួយកាក់គ្រីពតូដទៃ អាចយកទៅឧបត្ថម្ភដល់គម្រោងនានា អាចប្តូរជាលុយក្រដាសបាន ពេលនោះហើយដែលកាក់ខ្យល់មានតម្លៃ ហើយស្ថាបនិកសេរី មិនចាំបាច់យកលុយសុទ្ធមកឲ្យសមាជិកទាំងអស់ដើម្បីប្តូរយកកាក់វិញទេ គឺសមាជិកដែលមានកាក់នៅក្នុងដៃ កាក់នោះគឺមានតម្លៃរួចទៅហើយ ដោយការខិតខំរបស់ក្រុមការងារសេរី។ ប្រសិនបើសេរីបង្កើតកាក់ ហើយមិនធ្វើអ្វីសោះ សួរថាកាក់សេរីមានតម្លៃទេ? គឺគ្មានសោះឡើយ សកម្មភាពទាំងអស់នោះហើយដែលជាតម្លៃ ដែលបានបញ្ចូនចូលទៅក្នុងកាក់សេរីនោះ។ https://news.bitcoin.com/wp-content/uploads/2018/03/shutterstock_736609132-1.jpg ក្រៅអំពីការងារសកម្មរបស់ក្រុមការងារសេរី សមាជិកទាំងអស់ដែលជាម្ចាស់ភាគហ៊ុនតូចៗ ក៏បានចូលរួមយ៉ាងសកម្មដើម្បីធ្វើឲ្យកាក់សេរីមានតម្លៃ ដោយការបង្ហោះអត្ថបទមានប្រយោជន៍ ដែលមនុស្សចង់ចូលមកអានរាល់ថ្ងៃ ឬក៏ជាការវិនិយោគដោយទិញកាក់សេរីពីស្ថាបនិក ដើម្បីឲ្យក្រុមការងារមានលុយសុទ្ធនៅក្នុងដៃមួយចំនួនដើម្បីបំពេញផែន​ការសកម្មភាព។ គួរបញ្ជាក់ផងដែរថា មុនពេលដែលបងប្អូនធ្វើការវិនិយោគដោយទិញកាក់សេរី ក្រុមការងារសេរី បានចំណាយលុយខ្លួនឯងមុនរួចទៅហើយ ដើម្បីបង្កើតបណ្តាញសង្គមសេរីមួយនេះ។ ![blog.png](https://serey.io/imageupload_data/165d38a7cbc97de4f881be88e358d48a6ec15609) សង្ឃឹមថាអត្ថបទមួយនេះ នឹងស្រាយចម្ងល់ដល់អ្នកដែលឆ្ងល់ថា សេរីបានលុយមកពីណាច្រើនម្ល៉េះមកចែកឲ្យគេ កត្តាអ្វីដែលធ្វើឲ្យកាក់សេរីមានតម្លៃ រៀបរៀងដោយ @Cryptopreneur

Comments

sarith71
👍