អ្វីទៅជាលុយអេឡិចត្រូនិច What is Electronic Cash?

C
http://images.wisegeek.com/processing-credit-card-transaction.jpg កាលពីដើមឡើយ ពាណិជ្ជកម្មកើតឡើងដោយសារមនុស្សធ្វើការដោះដូរទំនិញគ្នា គឺយកអង្ករប្តូរសាច់ យកសាច់ប្តូរបន្លែ យកថូប្តូរក្រមួនជាដើម។ ដោយសារតែការផ្លាស់ប្តូរមានការលំបាក មនុស្សបានរកវិធីសាស្រ្តយ៉ាងណាដើម្បីផ្ទុកតម្លៃ ទើបគេនឹកឃើញបង្កើតជាប្រាក់ ឬ មាស ដែលជាវត្ថុកម្រហៅថារូបិយវត្ថុ។ ដោយសារតម្រូវការកើនឡើងកាន់តែខ្ពស់ ហើយយើងពិបាកក្នុងការរកប្រាក់និងមាសមកផលិតជារូបិយវត្ថុ គេក៏បានប្រើលោហៈផ្សេងៗទៀត ដែលងាយស្រួលរកនិងចំរ៉ាញ់ជាងប្រាក់និងមាស។ ក្រោយមកទៀត ទើបយើងប្រើប្រាស់ក្រដាស់ដែលធ្វើពីដើមឈើ ពីព្រោះវាងាយស្រួលផលិត។ ការវិវឌ្ឍន៍ចេះតែបន្តទៅមុខ ពាណិជ្ជកម្មកាន់តែរីកចម្រើន ពេលខ្លះត្រូវផ្ញើលុយឆ្លងតំបន់ ឆ្លងសមុទ្រ ឆ្លងប្រទេស ទើបគេបានរកវិធីសាស្រ្តយ៉ាងណា ដើម្បីធ្វើឲ្យលុយលែងមានរូបរាង និង លែងមានទម្ងន់ ដែលហៅថា Cashless Payment ឬ Weightless Currency​ គឺការទូទាត់លុយដោយមិនប្រើលុយ លុយដែលគ្មានទម្ងន់ឬខ្ញុំចូលចិត្តហៅថាលុយខ្យល់។ លុយអេឡិចត្រូនិច ជាលុយដែលមានតែតួលេខ ហើយធ្វើការបញ្ជូនតាមបែបអគ្គីសនី ឬ រលកហ្វ្រេកង់ ដែលអាចឲ្យយើងធ្វើការបញ្ជូនលុយតាមខ្សែភ្លើង តាមខ្សែទូរស័ព្ទ តាមរលកធាតុអាកាស ឬ ផ្កាយរណបជាដើម។ វាមានឈ្មោះជាច្រើនដូចជា Electronic Cash (E - Cash) Electronic Money ( E- Money លុយអេឡិចត្រូនិច) Electronic Currency ( E - Currency) Digital Cash Digital Money (លុយឌីជីថល) Digital Currency Virtual Money (លុយដែលគ្មានរូបរាង) Virtual Currency ក្រោយមកទើបយើងលេចឃើញវត្តមានលុយប្រភេទនេះ ប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) និង Cryptography ទើបយើងហៅថាវា Cryptocurrency (លុយគ្រីពតូ)។ សូមអានអត្ថបទ អ្វីទៅជា Blockchain និង Cryptocurrency https://serey.io/serey/@cryptopreneur/blockchain-cryptocurrency រៀបរៀងដោយ Cryptopreneur

Comments