តើខ្ញុំគួរធ្វើការងារអ្វី? What career should I choose?

C
https://oejk4q.corednacdn.com/web_images/blogs/214/2416/3%20common%20career%20progression%20questions_940x485.jpg ខ្ញុំបានសាកសួរទៅក្មេងៗជាច្រើនថា តើធំឡើងចង់ធ្វើអ្វី? ចម្លើយគឺ មិនដឹងធ្វើអ្វីផង។ ដោយសារតែមិនដឹងធ្វើអ្វីផងនេះហើយ ដែលធ្វើឲ្យក្មេងៗលង់នឹងហ្គេមដែលជា រឿងតែមួយគត់ដែលធ្វើឲ្យជីវិតរបស់គេសប្បាយ ក៏ប៉ុន្តែ ក្មេងៗទាំងអស់នោះភាគច្រើន គឺកំពុងតែចំណាយពេលវេលាឥតប្រយោជន៍ ដោយមិនបានកំណត់គោលដៅរបស់ខ្លួន ទំរាំដល់ពេលមួយទើបភ្ញាក់ខ្លួនថា ក្រៅពីលេងហ្គេមអ្វីក៏មិនចេះដែរ។ អ្នកលេងហ្គេមទាំងអស់មិនមែនសុទ្ធតែឥតប្រយោជន៍ទាំងអស់នោះទេ អ្នកខ្លះអាចក្លាយខ្លួនជាអ្នកបង្កើតហ្គេម ធ្វើការងារទាក់ទងនឹងការរចនា ការបង្កើតវីដេអូផ្សាយពាណិជ្ជកម្មជាដើម ឬ រៀនជំនាញកុំព្យូទ័រឆាប់ចេះ ក៏មិនតែមនុស្សប្រភេទនោះក៏មានមិនច្រើនដែរ ភាគច្រើនគឺមិនមានមុខរបរច្បាស់លាស់សម្រាប់ខ្លួនឯង។ កាលពីមុន មុខរបរមានមិនសូវច្រើននោះទេ ដែលជាហេតុធ្វើឲ្យមនុស្សមិនសូវមានជម្រើស ឃើញគេធ្វើការរដ្ឋរកលុយបាន ចូលធ្វើការរដ្ឋដែរ ឃើញគេធ្វើពេទ្យរកលុយបាន ទៅរៀនពេទ្យដែរ ឃើញគេលក់ដីបាន ទៅលក់ដីដែរ។ ក៏ប៉ុន្តែសព្វថ្ងៃ សង្គមមនុស្សកាន់តែរីកចម្រើន ការងារកាន់តែសម្បូរបែប តែបែរជាបង្កលក្ខណៈលំបាកមួយគឺ ដោយសារជំនាញច្រើនពេក ទើបមិនដឹងសម្រេចចិត្តយកមួយណាល្អ។ លើកយកតែផ្នែកកុំព្យូទ័រមួយយកមកនិយាយ តើគួរធ្វើជាអ្នកបង្កើតគេហទំព័រ អ្នកសរសេរកម្មវិធីកុំព្យូទ័រ អ្នកតបណ្តាញ អ្នកគ្រប់គ្រងបណ្តាញ អ្នកបង្កើតកម្មវិធីសហគ្រាស អ្នកបង្កើតកម្មវិធីហិរញ្ញវត្ថុ អ្នករចនា អ្នករចនា2D 3D .....ហើយនឹងបន្តរៀបរាប់ទៅមុខទៀតដោយមិនចេះចប់ ពីព្រោះមុខរបរមួយកើតឡើងហើយ តែងតែវិវត្តន៍ ហើយបង្កើតបានជាមុខរបរថ្មីៗ ជាបន្តបន្ទាប់ទៀត។ ផលលំបាកទីពីរក្រៅ អំពីការជ្រើសរើសជំនាញមួយ គឺការស្វែងរកទីផ្សារ ប្រសិនបើមានតែជំនាញតែគ្មានទីផ្សារ ជំនាញនោះក៏មិនដឹងយកទៅធ្វើអ្វី ហើយក៏មិនអាចរកចំណូលដើម្បីទ្រទ្រង់ជីវភាពខ្លួនបាន។ ប្រៀបដូចជាជាងសំណង់ម្នាក់ចេះសព្វគ្រប់បែបយ៉ាង ចេះសង់ផ្ទះ បិទឥតការ៉ូ ធ្វើដំបូល កាត់កញ្ចក់ ផ្សារដែក ជួសជុលប្រព័ន្ធទឹក បើនិយាយពីជំនាញគឺរាប់មិនអស់ តែដោយឡែក គាត់មិនអាចដើររកការពារបានសមស្រប ទៅតាមជំនាញដែលគាត់មាន។ តើអ្នកជ្រើសរើសជំនាញដែលអ្នកស្រឡាញ់ ហើយគ្មានទីផ្សារ ឬ ជ្រើសរើសជំនាញដែលមានទីផ្សារ តែអ្នកមិនស្រឡាញ់។ អបអរសាទរប្រសិនបើអ្នករើសបានជំនាញដែលអ្នកស្រឡាញ់ហើយថែមទាំងមានទីផ្សារទៀត។ រៀបរៀងដោយ @Cryptopreneur

Comments