ដោះស្រាយបញ្ហា Upload Image

C
![upload.png](https://serey.io/imageupload_data/5bfc1043fce03a9ecfd89be81e11c994270d94d2) ## តើបងប្អូនធ្លាប់មានបញ្ហារឿង Upload រូបភាពចូលក្នុងអត្ថបទរបស់សេរីទេ? ពេលខ្លះយើងបានទាញរូបភាពចូលមកហើយ ហើយឃើញភាគរយនៃការ Upload បាន១០០% ក៏ប៉ុន្តែមិនឃើញមានរូបភាពរបស់យើងបង្ហាញមកសោះ។ ខ្ញុំក៏ធ្លាប់មានបញ្ហានឹងដែរ ហើយខ្ញុំសង្កេតឃើញថាទីមួយ មកពីរូបភាពរបស់ខ្ញុំមានទំហំធំពេក ឬ មួយល្បឿនរបស់អ៊ីនធឺណែតរបស់ខ្ញុំយឺតពេក ឬអាចមកពីបញ្ហាបច្ចេកទេសរបស់ប្លុកឆេន។ ## វិធីសាស្រ្តដោះស្រាយបញ្ហា នៅពេលដែលមានបញ្ហានេះកើតឡើង ខ្ញុំមិនបណ្តោយឲ្យអត្ថបទរបស់ខ្ញុំគ្មានរូបភាពឡើយ ពីព្រោះវាបាត់បង់នូវសោភ័ណភាពអ្វីម្យ៉ាង ហេតុដូចនេះហើយ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលខ្ញុំប្រើ។ ### វិធីទី១ យករូបភាពពីអ៊ីនធឺណែត បងប្អូនអាចទៅរករូបភាពពីអ៊ីនធឺណែតមក ដោយគ្រាន់តែចូលទៅកាន់ Google ចុចត្រង់Menuរូបភាព (image) រកមើលរូបភាពដែលសាកសមនឹងអត្ថបទរបស់យើង ហើយRight Click រួចជ្រើសរើសពាក្យថា Copy Image Address។ បន្ទាប់មកបងប្អូនគ្រាន់តែចុច Ctrl + V ដើម្បី Paste តំណភ្ជាប់រូបភាពនោះចូលមកក្នុងប្រអប់និពន្ធអត្ថបទរបស់សេរីជាការស្រេច។ ![img1.png](https://serey.io/imageupload_data/bdcd0251baec5f1a7ffeb4326dec88ceb736928a) ក៏ប៉ុន្តែអ្វីដែលបងប្អូនត្រូវចាំនោះគឺ រូបភាពទាំងអស់នោះមិនមែនជារបស់យើងទេ ហើយពេលខ្លះគេថែមទាំងបង្ហាញប្រាប់ថារូបមាននោះមានកម្មសិទ្ធបញ្ញា ដែលមានសំគាល់ Water Mark នៅលើរូបភាពនោះ ឧទាហរណ៍ដូចរូបខាងក្រោម។ https://thumb9.shutterstock.com/display_pic_with_logo/3563480/588459668/stock-vector-security-guard-vector-illustrator-588459668.jpg នៅក្នុងរូបភាពនោះមានដាក់បន្ទាត់ខ្វែង ហើយបានបញ្ជាក់ថាវាជារូបភាពរបស់ក្រុមហ៊ុន Shutterstock ដែលបងប្អូនមិនអាចយកវាមកប្រើប្រាស់ដោយគ្មានការអនុញ្ញាតិឡើយ។ ### វិធីទី២ យករូបភាពពីគេហទំព័រដែលផ្តល់សិទ្ធិឲ្យ គេហទំព័រមួយចំនួនបានផ្តល់រូបភាពឲ្យយើងប្រើប្រាស់ដោយសេរី ដូចជាគេហទំព័រ pixabay.com បងប្អូនអាចចូលទៅជ្រើសរើសយករូបភាពនៅទីនោះ ដោយគ្រាន់តែស្វែងរករូបភាពដែលបងប្អូនចង់បាន។ រូបភាពជួរទីមួយដាក់ថា Sponsor Image គឺសម្រាប់ដាក់ផ្សាយពាណិជ្ជកម្ម តែរូបខាងក្រោម Free image គឺបងប្អូនអាចប្រើប្រាស់បានតាមចិត្ត។ ![pixabay.png](https://serey.io/imageupload_data/dd6596614a86ee5e80725e33f9d314032af0ceb4) ### វិធីទី៣ Uploadរូបភាពនៅកន្លែងផ្សេង ប្រសិនបើបងប្អូនមិនចង់បានរូបភាពនៅលើអ៊ីនធឺណែតទេ ហើយមានរូបភាពខ្លួនឯង បងប្អូនអាចយករូបភាពនោះទៅ Upload នៅកន្លែងផ្សេង នៅទីណាក៏បានដូចជា tinypic.com ដែលបណ្តាញសេរីបានណែនាំ ឬមួយក៏ក្នុង Google Drive ក៏បាន។ បន្ទាប់មកបងប្អូនអាច ចម្លងតំណភ្ជាប់រូបភាពនោះមកដាក់នៅក្នុងសេរីបាន។ ![tiny.png](https://serey.io/imageupload_data/fa9ea5f1b00f9fac97637c257616d8156a016951) ### វិធីទី៤ ដោះស្រាយតំណភ្ជាប់មិនបង្ហាញរូបភាព ពេលខ្លះបងប្អូនបានចម្លងតំណភ្ជាប់នៃរូបភាពនេះមកហើយ តែវាមិនបង្ហាញរូបភាពចេញមកសោះ ក្នុងករណីនេះ យើងអាចដោះស្រាយបានដោយគ្រាន់តែសរសេរកូដបន្តិចបន្តួចដើម្បីបង្ហាញរូបភាព។ ឧទាហរណ៍ថា រូបភាពរបស់យើងមានតំណភ្ជាប់ xxxxxxxx យើងគ្រាន់តែសរសេរថា < img src ="xxxxxxxx"> (ត្រង់កន្លែងនេះ

Comments