ស្វែងរកសន្តិក្នុងសន្តាន
http://peacefultomorrows.org/wp-content/uploads/2016/06/two-doves.png
ចិត្តអើយ អើយចិត្ត ឥតនៅស្ងៀម
ជ្រួលជ្រើមរវាម តាមមេខ្យល់
គេបក់ទៅឆ្វេង រត់ទៅឆ្វេង
គេបក់ទៅស្តាំ រត់ទៅស្តាំ
រត់ផាស់ក្រញ៉ាំ ដាច់ឫសគល់
រសាត់អណ្តែត មិននឹងថ្កល់
មិនដឹងជាហោះ ដល់ទីណា
ហោះចុះហោះឡើង ហត់តែប្រាណ
មេខ្យល់គេបានលាភថ្កើងថ្កាន
រីឯអ្នករត់អស់ចានក្បាន
បែកបាក់ចង្រ្កានដាច់បាយដាច់ទឹក
ដាច់អ្វីមិនស្តាយ ដាច់ឫសគល់
ដែលបានបន្សល់ពីដូនតា
ដាច់ព្រោះភ្លេចខ្លួនបង់អត្មា
ព្រោះតែគិតថា ហោះលេងសប្បាយ
ខ្យល់ស្ងប់កើតទុក្ខខ្វល់រីងរៃ
ចុះតើបានអ្វីជាចំណី
ចិញ្ចឹមរូបកាយ គយគន់លោកិយ។

