តុចម្លែក Strange Table

C
https://b05badc7-a-62cb3a1a-s-sites.googlegroups.com/site/sokkimheng/meetup.png តុមួយនេះប្លែកខុសពីធម្មតា តុខ្លះចូលទៅសុទ្ធតែបញ្ហា តុនេះហាក់មានអ្វីមួយអស្ចារ្យ តុពិភាក្សាដោះស្រាយចម្ងល់។ តុនេះរិះគិតបញ្ហាខាងមុខ តុនេះដោះទុក្ខមនុស្សខ្វាយខ្វល់ តុនេះជាតុផ្លាស់ប្តូរយោបល់ តុនេះផ្តល់ផលទៅដល់សង្គម។ តុនេះមិនបានរើសអើងអ្នកណា តុនេះឧស្សាហ៍ហៅមនុស្សជួបជុំ តុនេះប្រមូលបញ្ហាធំៗ តុនេះប្រជុំទៅដោយបញ្ញវន្ត។ តុនេះរិះគិតចាប់ផ្តើមមុនគេ តុមិនទំនេរអង្គុយបែរបន់ រងចាំទេវតាមកដោះអាសន្ន តុនេះរួសរាន់ត្រួសត្រាយមាគា។ និពន្ធដោយ @Cryptopreneur

Comments

chumsambo
Great poem!