សុភមង្គលពិត The True Happiness

C
http://37.media.tumblr.com/29c0b75f9da71aeeaaff2a6356e8d1e9/tumblr_n2u7eeeVzw1swwbueo1_500.jpg សុភមង្គលសម្រាប់ភ្នែក មើលឃើញរូបស្អាតៗ សុភមង្គលសម្រាប់ត្រចៀក ស្តាប់ឮសម្លេងពិរោះៗ ល្អៗ សុភមង្គលសម្រាប់អណ្តាត ភ្លក្សរសជាតិឆ្ងាញ់ៗ សុភមង្គលសម្រាប់កាយ ស្ទាបប៉ះរបស់សមនឹងអារម្មណ៍ សុភមង្គលសម្រាប់ច្រមុះ ហិតក្លិនក្រអូប ឈ្ងុយ សុភមង្គលសម្រាប់ក្រពះ ញ៉ាំឆ្អែត សុភមង្គលសម្រាប់ខ្លួន មានអ្វីបិទបាំង គ្របដណ្តប់ និង ថ្នាំព្យាបាលពេលមានជម្ងឺ សុភមង្គលសម្រាប់បេះដូង ទទួលបានភាពកក់ក្តៅ ក្តីស្រឡាញ់ សុភមង្គលសម្រាប់ខួរក្បាល ទទួលបានសន្តិភាពផ្លូវគំនិត សុភមង្គលសម្រាប់ផ្លូវអារម្មណ៍ មានសេចក្តីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ កិត្តិយស ទ្រព្យសម្បត្តិ ឋានៈ... សុភមង្គលសម្ព័ន្ធភាព ចុះសម្រុងជាមួយមនុស្សនៅជុំវិញខ្លួន ប្រសិនបើខ្វះសុភមង្គលណាមួយ តិចឬច្រើន ជីវិតនឹងមិនទទួលបានសុភមង្គលពេញបរិបូរណ៍ឡើយ។ សុភមង្គលខាងលើ សុទ្ធតែជាសុភមង្គលរយៈពេលខ្លី មើលឃើញស្អាតមួយភ្លេត ក៏មើលឃើញអាក្រក់ ស្តាប់ឮពិរោះមួយភ្លេត ក៏លែងពិរោះ ញ៉ាំឆ្ងាញ់មួយភ្លេត ក៏លែងឆ្ងាញ់ ហិតក្លិនក្រអូបមួយភ្លេត ក៏លែងក្រអូប សប្បាយមួយភ្លេត ក៏កើតទុក្ខវិញ សុខបានរឿងនេះ កើតទុក្ខរឿងនោះ សុភមង្គលមួយទៀត ដែលជាសុភមង្គលបានយូរអង្វែង គឺការដែលចេះឆ្អែត ចេះស្កប់ កាត់ផ្តាច់នូវភាពមានៈ ភាពលោភលន់ ភាពក្តៅក្រហាយផ្លូវអារម្មណ៍ និង ភាពល្ងង់។ រៀបរៀងដោយ @Cryptopreneur

Comments