ថាមពលនៅក្នុងដៃរបស់អ្នក The power is in your hand

C
![power.png](https://serey.io/imageupload_data/e86d188bb6adf55d1cb60502d89ba23bb0cf1552) មុនបច្ចេកវិទ្យាប្លុកឆេនបានកើតឡើង ប្រសិនបើយើងមានលុយច្រើនគឺយើងមិនហ៊ានទុកនៅខ្លួនទេ តែងតែយកទៅទុកនៅភ្នាក់ងារណាមួយដើម្បីជួយទុកលុយឲ្យយើង ដោយភ្នាក់ងារនោះនឹងបង្កើតគណនីឲ្យយើងមួយ នៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង គឺភ្នាក់ងារនោះអាចនឹងបង្កក់គណនីរបស់យើងទុក លែងឲ្យយើងប៉ះពាល់លុយដែលជារបស់យើង។ ឥឡូវនេះ បច្ចេកវិទ្យាប្លុកឆេនបានដណ្តើមយកថាមពលនៃការគ្រប់គ្រងនេះ មកទុកនៅលើដៃរបស់យើងម្នាក់ៗវិញ ដោយគ្រាន់តែមានគណនីនិងទូរស័ព្ទដៃមួយគ្រឿង យើងអាចចាយលុយបានគ្រប់ពេល គ្រប់ទីកន្លែង ហើយមិនព្រួយបារម្មណ៍ពីការដាក់លុយតាមខ្លួនច្រើន។ ជាធម្មតា "Great power comes great responsibility" ថាមពលខ្លាំងដែលបានផ្តល់មកឲ្យយើងនេះ ក៏ទាមទារការទទួលខុសត្រូវរបស់យើងម្នាក់ៗនោះដែរ។ កាលពីមុន នៅពេលដែលមានបញ្ហាអ្វី យើងតែងតែទៅរកសេវាកម្មពីភ្នាក់ងារណាមួយជួយដោះស្រាយ ឥឡូវនេះយើងជាម្ចាស់នៃខ្លួនឯង ហើយក៏ត្រូវដោះស្រាយដោយខ្លួនឯងនោះដែរ។ លើកលែងតែយើងត្រឡប់ទៅរកភ្នាក់ងារប្លុកឆេន ដែលគ្រប់គ្រងគណនីរបស់បងប្អូន ហើយនៅតែអាចបង្កក់គណនីរបស់បងប្អូន ដែលវាវិលទៅរកសភាពដើមវិញ ដែលថាមពលនោះចេញពីដៃបងប្អូនត្រឡប់ទៅវិញ។ ហេតុដូច្នេះហើយ ការសិក្សាពីបច្ចេកវិទ្យាប្លុកឆេនថ្មីមួយៗ ជារឿងសំខាន់ដែរបងប្អូនគួរពិចារណា ប្រសិនបើបងប្អូនចង់រស់នៅក្នុងសង្គមបច្ចេកវិទ្យាទំនើបមួយនេះ។ រៀបរៀងដោយ @Cryptopreneur

Comments