The best way to set goal, is to not have goal
https://image.freepik.com/free-vector/business-woman-fishing-money_1133-225.jpg
ទស្សនៈជាច្រើនបានបង្រៀនមនុស្សឲ្យចេះបង្កើត **"គោលដៅជីវិត"** ហើយគេបាននិយាយថា មនុស្សគ្មានគោលដៅមិនដឹងរស់ដើម្បីអ្វីទេ ឬ មនុស្សដែលគ្មានគោលដៅជាមនុស្សដែលឥតបានការ។
ទស្សនវិទ្យា បានបង្រៀនមនុស្សឲ្យចេះឆ្ងល់ ចេះសួររកហេតុផល ហើយពេលខ្លះ គឺមានទស្សនៈ២ ឬ ទស្សនវិទូ២ ដែលមានគំនិតផ្ទុយគ្នា។
គេបានចោទសួរថា ហេតុអ្វីចាប់បាច់ត្រូវមានគោលដៅ? តើមនុស្សដែលមិនបង្កើតគោលដៅមិនមែនជាមនុស្សដែលពេញលក្ខណៈឬយ៉ាងណា? ឬ មនុស្សដែលគ្មានគោលដៅ ត្រូវបានមនុស្សដែលមានគោលដៅសើចចំអក? តើដើម្បីកុំឲ្យគេសើចចំអកខ្ញុំត្រូវបង្កើតគោលដៅមួយតាមគេឬយ៉ាងណា? តើជីវិតរបស់ខ្ញុំកំណត់ដោយអ្នកដទៃឬដោយខ្ញុំខ្លួនឯង?
នៅពេលដែលយើងចាប់ផ្តើមសួរសំនួរទាំងអស់នោះ យើងនឹងដឹងថា ពេលណាយើងគួរមានគោលដៅ ហើយពេលណាយើងមិនចាំបាច់មានគោលដៅហើយ។
ចុះប្រសិនបើខ្ញុំបានកំណត់គោលដៅហើយ ហើយខ្ញុំបានដើរទៅដល់គោលដៅនោះ។ បន្ទាប់មកខ្ញុំត្រូវធ្វើដូចម្តេចទៀត? ចំពោះអ្នកដែលមានខួរក្បាលពាណិជ្ជកម្មវិញ គឺគេនឹងធ្វើឲ្យគោលដៅរបស់គេធំឡើងៗ ២ដង ៥ដង ១០ដង ១០០ដង ១០០០ដង នោះមានន័យថា គ្មានថ្ងៃដែលគេបានឈប់សំរាកឡើយ ពីព្រោះនៅពេលដែលគោលដៅតូចបានសម្រេចហើយ គេនឹងបង្កើតគោលដៅថ្មី ដែលធំជាងមុន មានមហិជ្ជតាជាងមុន ហើយនឹងបន្តធ្វើទៀត រហូតដល់ថ្ងៃដែលគេគិតថា ខ្ញុំចាស់ហើយ ខ្ញុំទៅលែងរួចហើយ ទើបឈប់។
ចង់មានគោលដៅ ឬ ចង់មិនមានគោលដៅ សូមសួរខ្លួនឯង កុំសួរអ្នកដទៃ។
ជីវិតរបស់អ្នក អ្នកជាអ្នកកំណត់ បើអ្នកមិនកំណត់ទេ គឺព្រំលិខិតឬប្រធានក្រុមហ៊ុនរបស់អ្នកនឹងកំណត់ជំនួសអ្នកហើយ។
@Cryptopreneur

