Stage 9: Challenge Freewill
https://www.thegreatcoursesdaily.com/wp-content/uploads/2018/02/ThinkstockPhotos-593310218.jpg
យើងបានសិក្សាអំពីដំណាក់កាលទាំង៨ សម្រាប់ទ្រទ្រង់ជីវិតឲ្យបានប្រសើរឡើងរួចមកហើយ ក្នុងដំណើរជីវិតដ៏វែងឆ្ងាយ ឬ ដ៏ខ្លីមួយនេះ បើយើងចង់សម្រេចបាននូវជីវិតដែលស្ថិតនៅជាន់ណាមួយក៏បាន ទៅតាមក្តីបំណងនិងគោលដៅរៀងៗខ្លួន។
អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺការចេះលះបង់ ការប្រលែងអ្វីគ្រប់យ៉ាងឲ្យទៅធម្មជាតិវិញ សូម្បីតែរូបរាងកាយរបស់ខ្លួនដែលកើតអំពីធាតុទឹកដីភ្លើងខ្យល់ ឲ្យត្រឡប់ទៅធម្មជាតិវិញ។
ពេលនេះវាហាក់ដូចជាលឿនពេក ក្នុងការនិយាយអំពីដំណាក់កាលទី៩នេះ ពីព្រោះយើងនៅសប្បាយមិនទាន់ឆ្អែត សោយសុខមិនទាន់ឆ្អែត ដោយទុក្ខមិនទាន់ឆ្អែត មានការចាប់ផ្តើមក៏ត្រូវមានការរីកធំធាត់ និង ការបញ្ចប់ទៅវិញជារឿងធម្មតា។
ដូចមេរៀននៃការជំនះឧបសគ្គនៅក្នុងជីវិតមួយនេះ តាំងពីដំណាក់កាលទី១ រហូតមកដល់ដំណាក់កាលទី៩នេះ ក៏ត្រូវបានបញ្ចប់ ហើយសូមគោរពលាប្រិយមិត្តអ្នកអានតែត្រឹមនេះ។
មានការបញ្ចប់ ទើបជាហេតុឲ្យអ្វីថ្មីមួយទៀតបានកើតឡើង ជួបគ្នានូវផ្នត់គំនិតថ្មីបន្តទៀត។
## It's not THE END. It's just a BEGINNING
@Cryptopreneur

