ការផ្ទេរកាក់ឲ្យគ្នា SEREY Transfer

C
![transfer.png](https://serey.io/imageupload_data/0042039df5025c55e58db6ae983c2fb4cb8c3785) តើបងប្អូនមានដឹងទេថា បងប្អូនអាចផ្ទេរកាក់សេរីឲ្យគ្នាបាន បញ្ជាក់ការផ្ទេរកាក់នេះ គឺជាការផ្ទេរកាក់សេរី SRY ប្រសិនបើបងប្អូនមានសេរីថាមពល SEREY Power លុះត្រាតែបងប្អូនធ្វើការប្តូរកាក់ឬ Power Downជាមុនសិន ទើបអាចផ្ទេរកាក់បាន។ ## របៀបនៃការផ្ទេរកាក់សេរី ចុចលើរូប Profile រួចជ្រើសរើសពាក្យ Wallet (កាបូបលុយ) ![w1.png](https://serey.io/imageupload_data/0b79cb5e915538baea9e1b4490a982b097218487) ចុចលើព្រួញដែលនៅក្បែរចំនួនកាក់សេរី ហើយជ្រើសរើសពាក្យថា Transfer (បញ្ជូនលុយ) ![w2.png](https://serey.io/imageupload_data/c9b8d28d5fd64fdf66aca9a3221ee2e83f04ae20) បញ្ចូលឈ្មោះមនុស្សដែលយើងចង់បញ្ជូនកាក់សេរីទៅឲ្យ បញ្ចូលចំនួនកាក់ដែលចង់ផ្ញើ អាចសរសេរពាក្យមួយចំនួននៅប្រអប់Memo រួចធ្វើការចុច Submit (បញ្ជូន) ![w3.png](https://serey.io/imageupload_data/42d97b28c596fd21ce6479cbea4bbd2b8c36927b) ដើម្បីផ្ញើរលុយបានលុះត្រាតែយើងចូលក្នុងគណនីដោយប្រើ Active ឬ Owner Key ![master.png](https://serey.io/imageupload_data/7ce37523f9f597bb53a43c5abf0bd24d14c35a7d) មុខងារនៃការបញ្ជូនមួយនេះ គឺអាចឲ្យបងប្អូនធ្វើការផ្ទេរលុយឲ្យគ្នាទៅវិញទៅមកបានហើយ ពេលខ្លះបងប្អូនចង់ឲ្យនរណាគេម្នាក់មានកាក់សេរីច្រើនជាងមុន ដែលធ្វើឲ្យគាត់មានថាមពល Upvote បានខ្លាំងជាងមុន បងប្អូនអាចប្រើមុខងារមួយនេះបាន។ មួយវិញទៀត បងប្អូនចង់ធ្វើការផ្លាស់ប្តូរទំនិញឬសេវាកម្មណាមួយឲ្យគ្នាទៅវិញទៅមក ដោយប្រើប្រាស់កាក់សេរី គឺបងប្អូនអាចប្រើមុខងារមួយនេះបានដូចគ្នា។ អនាគតនៅពេលដែលមានកម្មវិធីកាបូបលុយទូរស័ព្ទ ពេលនោះគឺយើងអាចប្រើប្រាស់ទូរស័ព្ទដៃដើម្បីផ្ញើកាក់សេរីឲ្យគ្នាទៅវិញទៅមក ដូចជាមុខងារមួយនេះដែរ។ គឺយើងអាចប្រើប្រាស់វាសម្រាប់ទូទាត់ថ្លៃទំនិញឬសេវាកម្មជាដើម។ រៀបរៀងដោយ @Cryptopreneur

Comments

អគុណដែលបានសរសេរអត្ថបទមួយនេះ។
sarith71
ការផ្ទេរកាក់បែបនេះប្រសិនបេីនៅក្នុងសេរីមានឈ្មោះដូចគ្នាយេីងអាចនិងផ្ទេរខុសដែរទេបង?
chhay86
Thank you for writing this, @cryptopreneur. Did you know that with "Amount", you can choose "Serey" and "SRD"? Please, **always** choose Serey. SRD will not work. This option, we will have to delete in a future update. We initially provided rewards in Serey Power and in SRD, but due to complexity we have decided to only reward in Serey Power. Therefore, people's amount of SRD is always 0.
jame07
ការផ្ទេរកាក់តាមរបៀបខាងលើខ្ញុំបានប្រើតាំងពីពេលខ្ញុំទើបទិញកាក់សេរីដំបូងកាលពីមួយខែមុន។ ខ្ញុំយល់ឃើញថាការផ្ទេរនេះអាចផ្ទេរបានតាំងពីសេរីទើបកកើតមក
Video explanation here: 1. Click on user account 2. Go to Wallet 3. Click on SEREY 4. Choose "transfer" 5. Provide username to send to 6. Provide amount to send. Keep currency as SEREY 7. Click on submit 8. Provide active password
អរគុណសម្រាប់ការណែនាំនេះ គឺបានជួយខ្ញុំងាយយល់។