ប្រភេទកាក់សេរី Serey Tokens and Coins

C
![serey token.png](https://serey.io/imageupload_data/3ef5a8e199fac5c186420bc2653246b125712836) SEREY គឺជាបណ្តាញសង្គមដែលអ្នកនិពន្ធបង្ហោះព័ត៌មាន រូបភាព វីដេអូ ទទួលបានរង្វាន់ ដែលរង្វាន់នោះជាទូទៅវាជាពិន្ទុ ដែលផ្តល់ដោយប្លុកឆេនសេរី គទានុរក្ស និង អ្នកអាន។ ភាសាបច្ចេកទេសយើងហៅថា Serey Token ដោយសារតែពិន្ទុនោះ មានតម្លៃជាលុយអេឡិចត្រូនិច ឬ លុយគ្រីពតូ ទើបយើងហៅវាម្យ៉ាងទៀតថាកាក់ Cryptocurrency or Digital Coin។ SEREY បានធ្វើការបែងចែកកាក់ជា៣ប្រភេទ 1. SEREY Coin (SRY) 2. SEREY Power (SP) 3. SEREY Dollars (SBD) SRY គឺជាប្រភេទកាក់អេឡិចត្រូនិចរបស់ SEREY ដែលកាលពីដំបូងមានតម្លៃ 0.015$/SRY ហើយសប្តាហ៍ទី២មានតម្លៃ 0.017$/SRY ក្នុងដំណាក់កាល Presale។ នៅពេលដែលកាក់សេរីចូលទីផ្សារ នោះតម្លៃនឹងកំណត់ដោយតម្រូវការ អ្នកទិញ និង អ្នកលក់នៅលើទីផ្សារ។ SP ឬ SEREY Power ជាប្រភេទកាក់ដែលមានថាមពល​ (Power) តើថាមពលនោះជាថាមពលអ្វី គឺថាមពលនៃការគាំទ្រអត្ថបទនានានៅក្នុងបណ្តាញសេរី ប្រសិនបើអ្នកណាដែលមានកាក់ SEREY Power កាន់តែច្រើន មានន័យថា ថាមពលឬឥទ្ធពលនៃការគាំទ្រអត្ថបទមួយ ក៏កាន់តែខ្លាំង ការUpvote របស់អ្នកដែលមានកាក់ SEREY Power ម្នាក់ គឺស្មើនឹងការ Upvote សមាជិកធម្មតារាប់រយ រាប់ពាន់នាក់។ យើងអាចយកកាក់ SRY ទៅប្តូរយកកាក់ SEREY Power បាន។ ផលប្រយោជន៍ម្យ៉ាងទៀតនៃកាក់ SEREY Power គឺចង់ឲ្យអ្នកដែលវិនិយោគជាមួយកាក់អេឡិចត្រូនិចនេះ ចេះវិនិយោគរយៈពេលវែង មិនមែនបានកាក់ SRY ភ្លាម ប្តូរយកលុយសុទ្ធភ្លាមទេ គឺយកកាក់SRY ទៅប្តូរជាកាក់ SEREY Power ទីមួយបង្កើនថាមពលនៃការគាំទ្រអត្ថបទ ទីពីរគឺតម្កល់កាក់ SRY ក្នុងរយៈពេលណាមួយមិនប៉ះពាល់ ប្រៀបដូចជាការដាក់ប្រាក់សន្សំ (Lending)។ SBD ឬ ហៅថា SEREY Dollars ជាកាក់ដែលបង្កើតឡើងដើម្បីឲ្យទីផ្សារកាក់អេឡិចត្រូនិចមានស្ថេរភាព អ្នកប្រហែលជាឆ្ងល់ហើយថា SEREY Dollars អក្សរកាត់គឺ SD ចុះបានអក្សរBដែលនៅកណ្តាលមកពីណា ( S[B]D) តាមពិតទៅពាក្យពេញរបស់ SBD គឺ SEREY Blockchain Dollars។ នៅក្នុងវិស័យកាក់អេឡិចត្រូនិច ដោយសារតែតម្លៃវាឡើងចុះមិនទៀង ដែលភាសាបច្ចេកទេសហៅថា Market Fluctuation ហេតុដូចនេះ យើងមិនអាចយកកាក់អេឡិចត្រូនិចនេះ ទៅចាយវាយក្នុងជីវភាពប្រចាំថ្ងៃបានទេ ពីព្រោះឧបមាថា ថ្ងៃនេះខ្ញុំទិញកាហ្វេមួយកែវតម្លៃ 100SRY = 1.5$ ស្រាប់តែប៉ុន្មានខែក្រោយមក 100SRY = 100$ នោះមានន័យថា កាហ្វេដែលខ្ញុំផឹកមួយកែវកាលពីប៉ុន្មានខែមុនគឺមានតម្លៃ100$។ ហេតុដូចនេះហើយ ដើម្បីឲ្យមានសមតុល្យតម្លៃ SBD ឬ SEREY Dollars ត្រូវបានបង្កើតឡើង ដែលមានតម្លៃថេរ 1 SBD = 1$ ។ ហើយកាក់ប្រភេទចុងក្រោយនេះ គឺអាចផ្តល់ជាជំនួយ ដល់គម្រោងរបស់SEREY នានា នៅថ្ងៃអនាគត។ សូមចុចត្រង់នេះដើម្បីអានអត្ថបទ [ការបែងចែកកាក់រង្វាន់របស់បណ្តាញសង្គមសេរី](https://serey.io/serey/@cryptopreneur/serey-io-how-does-serey-works) រៀបរៀងដោយ @Cryptopreneur

Comments