SEREY Groups

សេរីគឺជាបណ្តាញសង្គមមួយ ដែលអនុញ្ញាតិឲ្យមនុស្សជួបជុំគ្នាសម្តែងមតិ និង គំនិតផ្ទាល់ខ្លួន ជាទូទៅមនុស្ស១០០ គំនិត១០០ ហើយពេលខ្លះ តែងមានការប៉ះទង្គិចគ្នាជាធម្មតា ដូចចានក្នុងរាវ។ ក្រៅពីការទាស់គំនិតគ្នា ក៏នៅមានបញ្ហាជាច្រើនទៀតដែលនឹងមកដល់ នៅពេលដែលមានសមាជិកកាន់តែច្រើន ដូចបានរៀបរាប់ក្នុង[អត្ថបទនេះ](https://serey.io/serey/@cryptopreneur/spam)។
ជាការប្រសើរដែលសេរីគិតគូរក្នុងការបង្កើត SEREY Group ប្រៀបដូចជា Facebook Group ដែលនៅក្នុងបច្ចេកវិទ្យាប្លុកឆេន បែងចែកជា Main Blockchain និង Side Chain ដែលអនុញ្ញាតិឲ្យក្រុមមនុស្ស ដែលមានទស្សនៈ ចិត្តគំនិតដូចគ្នា បានបបួលគ្នាទៅក្នុងក្រុមនោះ ដោយមិនចាំបាច់បង្ហោះនៅលើសេរី Main Blockchain ឡើយ។ ការធ្វើបែបនោះក៏លើកកម្ពស់ដល់ភាពឯកជនរបស់បុគ្គលបានមួយកម្រិតដែរ។
ពេលនោះ យើងអាចប្រើប្រាស់បណ្តាញសេរី Main Blockchain សម្រាប់ចែករំលែកចំណេះដឹងទូទៅដល់សាធារណៈជន ហើយរឿងដែលយើងចង់និយាយតែជាមួយ ក្រុមដែលមានចិត្តគំនិត ទស្សនៈដូចគ្នា គឺអាចនិយាយនៅ SEREY Side Chain និង SEREY Chat បាន។
រាល់គម្រោងទាំងអស់ បង្កើតមកមិនអាចតម្រូវចិត្តអតិថិជនបាន១០០%នោះទេ អ្វីដែលសំខាន់គឺការវិវឌ្ឍនៃក្រុមការងារដែលបង្កើតគម្រោងនោះ ខិតខំបង្កើតអ្វីដែលថ្មីៗសម្រាប់សមាជិករបស់ខ្លួន។
ខ្ញុំស្រឡាញ់ និង គំាទ្របណ្តាញសង្គមសេរីជានិច្ច តាំងពីការចាប់ផ្តើមរហូតមកដល់ពេលនេះ។
រៀបរៀងដោយ @Cryptopreneur

