SEREY Explorer

C
![explorer.png](https://serey.io/imageupload_data/c7f35f63538f320a4033a1ecdb228f753dd572c4) ឥឡូវនេះ អ្នកអាចតាមដានដំណើរការBlockchain របស់​ SEREY តាមរយៈ SEREY Explorer ដែលមានតំណភ្ជាប់នៅ https://serey.io/sereyexplorer/ ## អ្វីទៅជា SEREY Explorer? SEREY Explorer គឺជាផ្ទាំងគេហទំព័រមួយដែលពន្យល់អំពីដំណើរការ និង ការរក្សាទិន្នន័យរបស់បណ្តាញសង្គមសេរី រាល់សកម្មភាពទាំងអស់ ដូចជា ការបង្កើតគណនី ការបង្ហោះអត្ថបទ ការសរសេរសារ ឆ្លើយសារ ការUpvote ការផ្ទេរកាក់ ការPower Up Power Down គឺសុទ្ធតែត្រូវបានកត់ត្រាក្នុងប្លុកឆេនរបស់SEREY ហើយអាចធ្វើការតាមដានបានតាមរយៈ SEREY Explorer ទាំងអស់។ ![explor.png](https://serey.io/imageupload_data/11505b653938d01be134208bafad79208792ddff) ## ធាតុសំខាន់ៗ ### Height គឺជាចំនួនBlock ដែលត្រូវបានបង្កើតចាប់តាំងពីការកកើតBlockchainសេរី ។ Current Height គឺជាលេខសំគាល់Blockបច្ចុប្បន្ន ដែលBlockនីមួយៗបន្តកើតឡើងរាល់៣វិនាទីម្តង ដែលខុសអំពីbitcoin ១០នាទីម្តង ពីព្រោះសេរីបានប្រើប្រាស់រូបមន្តទំនុកចិត្ត Delegated Proof of Stake ដែលអនុញ្ញាតិឲ្យប្លុកឆេនសេរី អាចធ្វើប្រតិបត្តិការបានលឿន។ ### Time គឺជាពេលវេលាដែលBlockថ្មីមួយត្រូវបានបង្កើត។ ### Witness នៅក្នុងប្លុកឆេនសេរី ប្រើប្រាស់រូបមន្តទំនុកចិត្ត Delegated Proof of Stake ដែលត្រូវការសាក្សីសម្រាប់ធ្វើការបង្កើតBlock ថ្មី ដែលប្លែកអំពីប្លុកឆេនbitcoinប្រើប្រាស់អ្នកជីករ៉ែ។ យើងឃើញមានសាក្សី (witness) មួយចំនួនដែលសេរីបានបង្កើតឡើង ដូចជា Initminer miner2 miner3 miner4 witness5 ម៉ាស៊ីនទាំងអស់គ្នានេះ គឺផ្លាស់ប្តូរវេនគ្នាដើម្បី ធ្វើការបង្កើតBlock ថ្មីៗ ហើយទទួលបានរង្វាន់មួយចំនួនពីប្លុកឆេនសេរី។ សាក្សីត្រូវបានជ្រើសរើសដោយការបោះឆ្នោតគាំទ្រ ខ្ញុំនឹងពន្យល់លម្អិតនៅអត្ថបទក្រោយ។ ### Transaction ការបង្កើតទិន្នន័យថ្មីទៅក្នុងប្លុកឆេន យើងហៅថាប្រតិបត្តការ (Transaction) នៅក្នុងប្លុកឆេនbitcoin នៅក្នុងប្រតិបត្តិការមួយគឺជាការផ្ញើលុយឲ្យគ្នាទៅវិញទៅមក ចំណែកប្រតិបត្តការរបស់សេរីគឺមានតួនាទីច្រើនជាងនេះ គឺបានបង្កប់នូវOperationsជាច្រើនទៀតដែលជាមុខងាររបស់បណ្តាញសង្គមសេរី។ ### Operation សេរីមានមុខងារជាច្រើនដែលបានរៀបរាប់ខាងលើក្រៅអំពីការផ្ញើលុយ ដូចជាបង្កើតគណនី បង្ហោះអត្ថបទ Upvote ជាដើមដែល មុខងារទាំងអស់នោះគឺជា Operation ដែលបានចងជាកញ្ចប់ទិន្នន័យ ហើយបញ្ជូនតាមTransactionចូលទៅក្នុង Blockchain។ ឧទាហរណ៍ នៅពេលដែលមិនទាន់មានសកម្មភាពអ្វីមួយ ប្លុកឆេនសេរីគឺពុំមានអ្វីប្លែកឡើយ នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើសកម្មភាពមួយដូចជាការ Replied Comment។ ![cmd.png](https://serey.io/imageupload_data/ab65b950336679afe3fe7810f36cd3ea399fa4e2) ពេលនោះយើងនឹងឃើញមានប្រតិបត្តការមួយកើតឡើង នៅក្នុង SEREY Explorer ដែលមានសាក្សីម្នាក់បានបង្កើត Block ថ្មីមួយ គឺនៅBlockទី 3442342។ ![block.png](https://serey.io/imageupload_data/a12c712e7f5356196423e1de85fed8d5c8f47b9d) នៅពេលដែលយើងចុចមើល Blockមួយនោះយើងនឹងឃើញព័ត៌មាននៅខាងក្នុងនោះប្រាប់អំពី សកម្មភាពនិងទិន្នន័យដែលបានបង្កើតនៅក្នុងប្លុកឆេនសេរី។ មូលហេតុនេះហើយដែលយើងនិយាយថា ប្លុកឆេនគឺមានតម្លាភាព (Transparent) ដោយសារតែ គ្រប់ហេតុការណ៍និងទិន្នន័យទាំងអស់ត្រូវបានរក្សាទុក ហើយអ្នកណាក៏អាចមើលបានដែរ តាមរយៈ SEREY Explorer មួយនេះ។ ![replied.png](https://serey.io/imageupload_data/9ed07cd697422fdafe34d30f9e3c170aa8771598) រៀបរៀងដោយ @Cryptopreneur

Comments

daisysun
Thank you, @Cryptopreneur, for the explanation in Khmer. I hope this article will receive many views.
jokerswild
Great explanation Cryptopreneur!
chumsambo
Great for the explaination