គទានុរក្សសេរី SEREY Curators

C
![Curator.png](https://serey.io/imageupload_data/587c53b5f0eb7ba5ddfee98483c5330aae3a3aeb) ## និយមន័យ Curator ប្រែជាភាសាខ្មែរថា គទានុរក្ស (សេរីបកប្រែថាអ្នកថែរក្សា) គទានុរក្សគឺជាបុគ្គលដែលចាំជួយមើល ចាំបកស្រាយពន្យល់ដល់ការងឿងឆ្ងល់នានា។ ## គទានុរក្សសេរី Serey Curator ឬ គទានុរក្សសេរី ជាបុគ្គលដែលបណ្តាញសេរីបានចាត់តាំងឡើងដំបូង ដែលទទួលបានកាក់សេរីថាមពលមួយចំនួន ដែលមានថាមពលខ្លាំងក្នុងការគាំទ្រផ្តល់រង្វាន់ដល់ អ្នកនិពន្ធណាដែលសរសេរអត្ថបទល្អៗ ហើយតែងតែណែនាំពីសមាជិកថ្មីៗដែលមិនយល់ពីចំណុចអ្វីមួយនៅក្នុងសេរី។ គទានុរក្សសេរីពេលខ្លះក៏បានណែនាំដល់សមាជិក ដែលមិនបានបង្កើតអត្ថបទផ្ទាល់ខ្លួន ដោយយកអត្ថបទអ្នកដទៃនៅលើអ៊ឺនធឺណែតមកបង្ហោះ ហើយគាត់នឹងសរសេរថា អរគុណដែលបានចែករំលែក តែអត្ថបទនេះ គឺអ្នកបានយកមកពីគេហទំព័រមួយនេះ សូមព្យាយាមបង្កើតអត្ថបទផ្ទាល់ខ្លួន ឬ ការផ្តល់ជាគំនិតផ្ទាល់ខ្លួន។ ## អ្នកណាខ្លះជាគទានុរក្សសេរី កន្លងមក យើងឃើញមានគទានុរក្សសេរីមួយចំនួនដែលតែងតែមកជួយ Upvote អត្ថបទរបស់បងប្អូន នៅពេលដែលគ្មាននរណាម្នាក់មក Upvote មានដូចជា @serey-saiyan @monkey-king @sereycurator @wondercury @sereycurator2 ជាដើម។ ## គទានុរក្សមហាជន តើអ្នកដឹងទេថា ហេតុអ្វីបានជាមានគទានុរក្សសេរីប៉ុន្មាននាក់ចាំមកជួយមើល ជួយពន្យល់ និងជួយប្រាប់កំហុសដល់សមាជិកថ្មីៗ ក៏ព្រោះតែសមាជិកសេរីនៅមានចំនួនតិចនៅឡើយ។ នៅពេលដែលសមាជិកសេរីកើនឡើងច្រើន អ្នកណាៗ ក៏អាចក្លាយជាគទានុរក្សផងដែរ កាលដែលសមាជិកទាំងអស់ បានចូលរួមទៅអានអត្ថបទ ទៅUpvoteគាំទ្រអត្ថបទ នោះហើយដែលជាតួនាទីជាគទានុរក្ស ហើយបងប្អូនក៏ទទួលបានរង្វាន់ Curator Reward ក្រៅអំពីរង្វាន់នៃការនិពន្ធ Author Reward ផងដែរ។ មានន័យថា សមាជិកដែលចាប់ផ្តើមមានថាមពលសេរីច្រើនហើយ គឺអាចដើរតួនាទីជាគទានុរក្ស ជំនួយដល់គទានុរក្សដែលមានស្រាប់ហើយ។ ## តួនាទីនិងភារកិច្ច តួនាទីនិងភារកិច្ចរបស់គទានុរក្សគឺ Upvote អត្ថបទដែលល្អៗទៅតាមភាគរយពី0%-100% ឆ្លើយសំនួរផ្សេងៗបើសមាជិកសេរីមានបញ្ហាឆ្ងល់ ណែនាំដល់សមាជិកដែលមិនសូវដឹងគោលការណ៍ដែលសេរីចង់បាន ការពារសមាជិកល្អៗ ពីការវាយប្រហារពីសមាជិកដែលមានបំណងមិនល្អ ឬពីHackers និង BotScript រៀបរៀងដោយ @Cryptopreneur

Comments

sarith71
អរគុណបងដែលបានជួយណែនាំ