SEREY Chat

តាមព័ត៌មានកន្លងមក សេរីនឹងបង្កើតឲ្យមាន សេរីជជែកកំសាន្ត ដែលរាល់សារទាំងអស់នឹងត្រូវបំលែងជាអក្សរដែលយើងមើលលែងយល់ ដែលភាសាបច្ចេកទេសហៅថា Encryption Message ឬ Cipher Message។
ចូរចងចាំថា អ្វីដែល Encrypt បាន គឺអាច Decrypt បានទាំងអស់ នោះមានន័យថា សារដែលបំលែងឲ្យមើលលែងយល់ អាចបំលែងឲ្យមើលយល់វិញបាន ដោយសារតែសោរសំងាត់ដែលប្រើក្នុងការ Encrypt ឬ សោររបស់ម្ចាស់គណនី។
បើទោះបីជាអ្នកដទៃមិនអាចអានសារនោះបាន តែប្រសិនបើអ្នកធ្វេសប្រហែសក្នុងការទុកសោរសំងាត់របស់ខ្លួនមិនបានល្អ គេអាចយកសោរនោះចូលទៅអានបាន ធម្មតាបើគេយកសោរយើងបានហើយ គឺគ្មានអ្វីដែលអាចលាក់បាំងបានទេ។
សុវត្ថភាពមានច្រើនកម្រិត សេរីអាចការពារសាររបស់បងប្អូនបានមួយកម្រិតដោយប្រើបច្ចេកទេស Encryption តែបងប្អូនខ្លួនឯងក៏ត្រូវចេះការពារសោរសំងាត់របស់ខ្លួនឲ្យបានល្អផងដែរ ពីព្រោះចោរចង់លួចចូលទៅក្នុងផ្ទះនរណាគេម្នាក់ មិនមែនចូលតាមទ្វារមុខគ្រប់ពេលនោះទេ អាចចូលតាមទ្វារក្រោយ ចូលតាមបង្អួច ឬ ជីកដីចូលទៅក៏មាន។
រៀបរៀងដោយ @Cryptopreneur


