Replay attack and Hard Fork

C
![Serey_replay.png](https://serey.io/imageupload_data/a2c6b75c71a80dea0306e62e2720df6e424d498c) កាលពីម្សិលមិញ ប្លុកឆេនសេរី បានជួបហេតុការណ៍មួយ ដោយសារតែមានប្រតិបត្តិការបង្កើតទិន្នន័យច្រើនពេក ដូចជាការបង្ហោះអត្ថបទ ឬ បោះឆ្នោតគាំទ្រអត្ថបទ(Upvote) ដែលធ្វើឲ្យកុំព្យូទ័រដែលគ្រប់គ្រងទិន្នន័យជួបនូវបញ្ហាមួយ គឺលទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តការទាំងអស់នោះ។ នៅក្នុងបច្ចេកវិទ្យាប្លុកឆេន កន្លែងផ្ទុកទិន្នន័យមិនមែននៅមួយកន្លែងដែលយើងហៅថា Centralized Systemឡើយ។ ទិន្នន័យត្រូវបានរក្សានៅ Full Node គឺជាកុំព្យូទ័រដែលផ្ទុកគ្រប់ទិន្នន័យទាំងអស់របស់ប្លុកឆេន និង Witness Node ជាកុំព្យូទ័រដែលជាអ្នកកំណត់សុពលភាពនៃប្លុក (Block) ថ្មីៗដែលបានកើតឡើង។ ជាទូទៅ នៅពេលដែលជួបហេតុការណ៍ដូចកាលពីម្សិលមិញ ដែលមាន​កុំព្យូទ័រមួយចំនួន មានទិន្នន័យថ្មី ( New Block ) និង កុំព្យូទ័រមួយចំនួនទៀតដែលមានបញ្ហា (Old Block) ហើយមិនអាចឯកភាពគ្នាបាន ព្រឹត្តការណ៍បែបនេះគេហៅថា Fork មានន័យថា ការបំបែកខ្នែងនៃ Blockchain ចេញជាមែកធាងពីរផ្សេងគ្នា គឺកុំព្យូទ័រមួយចំនួនមានតែអត្ថបទចាស់ និង កុំព្យូទ័រមួយចំនួនទៀតមានអត្ថបទថ្មី។ ក្នុងពេលមានបញ្ហាបែបនេះកើតឡើង ប្រសិនបើគ្មានដំណោះស្រាយណាល្អទេ ប្លុកឆេននឹងបែកខ្នែងជា២រហូត ដែលយើងហៅថា Hard Fork។ ក៏ប៉ុន្តែ ដោយសារតែ អ្នកប្រើប្រាស់នៅមានចំនួនតិច ចំនួន Full Node និង Witness Node នៅអាចគ្រប់គ្រងបាន ទើបសេរីបានប្រើមធ្យោបាយមួយដែលយើងហៅថា Replay មានន័យថា ធ្វើឲ្យប្លុកឆេនរត់ថយក្រោយវិញ ដោយគិតថា ប្លុកដែលកើតថ្មី ឬ ព័ត៌មានដែលបង្ហោះថ្មី ក៏ដូចជាកាក់សេរីដែលបង្កើតថ្មី ទុកជាមិនបានការ ហើយវិលត្រឡប់ទៅរកអតីតកាល មុនពេលដែលប្លុកឆេនមានបញ្ហា ដែលធ្វើឲ្យប្លុកថ្មី ការបង្ហោះថ្មីៗគឺត្រូវបាត់ទាំងអស់។ លើកនេះ ការធ្វើReplay គឺកើតឡើងដោយក្រុមការងារសេរី នោះមានន័យថា គ្រាន់តែប្លុកឆេនជួបបញ្ហា ហើយត្រូវដោះស្រាយដោយប្រើមធ្យោបាយ Replay។ ក៏ប៉ុន្តែ ប្រសិនបើថ្ងៃអនាគត មានអ្នកប្រើប្រាស់ច្រើន មានព័ត៌មានច្រើន មានកាក់សេរីច្រើនត្រូវបានបង្កើត ហើយមានអ្នកដែលមានសមត្ថភាពកម្លាំងដែលអាច ធ្វើសកម្មភាពនេះបាន ធ្វើឲ្យព័ត៌មានសេរីរត់ថយក្រោយបែបនេះ គឺយើងហៅព្រឹត្តិការណ៍នោះថា Replay Attack គឺជាការវាយប្រហារប្រព័ន្ធប្លុកឆេន ដែលធ្វើឲ្យប្លុកឆេនរត់ថយក្រោយ ឬ កែប្រែទិន្នន័យកាលពីមុន។ រៀបរៀងដោយ @Cryptopreneur

Comments

daisysun
Thank you very much. We appreciate your work in educating the public.