ការពារនឹងវីរុសផ្តាសាយនានា

C

1918: SPANISH FLU
1957: ASIAN FLU
1960: HIV/AIDS (Congo, Primate)
1968: HONG KONG FLU
2002: SARS
2006: BIRD FLU
2009: SWINE FLU
2013: EBOLA
2019: CORONA

ប្រភពមេរោគ
+ទឹកមិនស្អាត សត្វ(កណ្តុរ ស្វា ទាព្រៃ សត្វព្រៃ)

អ្នកអាចឆ្លង
+ កូនក្មេង មនុស្សចាស់ អ្នកមានប្រព័ន្ធការពារខ្សោយ ស្រ្តីមានផ្ទៃពោះ ពេទ្យដែលនៅជិតព្យាបាលអ្នកជំងឺ មនុស្សធាត់

វិធីការពារ
+ចាក់វាកសាំងការពារជំងឺផ្តាសាយ
+ច្រុះទឹក និង ដាំទឹកអោយពុះមុនបរិភោគ
+ពាក់ម៉ាស ពាក់ស្រោមដៃ លាងដៃ មិននិយាយជិតមាត់គ្នា មិនទៅទីប្រជុំជនដែលមានមនុស្សច្រើន មិនទៅជិតអ្នកជំងឺផ្តាសាយ
+ ប្រើប្រាស់ក្រដាស ខ្ទប់ និង ជូនសំបោរ ហើយបោះចោលភ្លាមៗ រួចលាងដៃ
+ កុំយកដៃដែលមិនស្អាត ទៅប៉ះភ្នែក ច្រមុះ និង មាត់
+ សំអាតកន្លែងនានា ដែលសង្ស័យថាអ្នកជំងឺបានប៉ះពាល់ កែវ ចាន តុ កៅអី .....
+ បង្កើនថាមពលដល់ប្រព័ន្ធការពារដោយបរិភោគ បន្លែ ផ្លែឈើ ធ្វើលំហាត់ប្រាណ គេងអោយបាន៧ទៅ៩ម៉ោង កាត់បន្ថយភាពតប់ប្រមល់ បរិភោគអាហារដែលមានVitamin D ភាគច្រើនជាអាហារសមុទ្រ ដូចជាត្រីសាមុន និងបន្លែដូចជាផ្សិត ព្រមទាំងអាហារបំប៉នបន្ថែមដូចជាទឹកសណ្តែក ទឹកដោះគោ ទឹកក្រូច ឬ ស្រូបកំដៅថ្ងៃពេលព្រឹកព្រលឹមដែលព្រះអាទិត្យមិនទាន់ក្តៅខ្លាំង

Comments