Private Key WIF Format

តើអ្នកមានដឹងទេថា សោរសំងាត់ Private Key របស់អ្នកនៅក្នុងបណ្តាញសេរី គឺចាប់ផ្តើមពីលេខ5 ហើយជារើយៗគឺចាប់ផ្តើមពី "5H" "5J" "5K" ដែលមានចំនួនសរុប៥១អក្សរ។
ជាទូទៅ សោរសំងាត់ Private Key គឺជាលេខចៃដន្យមួយដែលគេបំលែងឲ្យទៅជាប្រព័ន្ធគោល១៦ ដែលយើងហៅថា Hexa-Decimal (Base 16) រួចយកវាទៅដាក់ក្នុង Hash Function ព្រមទាំងបូកបន្ថែមនូវព័ត៌មានមួយចំនួនទៀតដើម្បីគ្រប់គ្រងវា ចុងបញ្ចប់គេយកវាទៅបំលែងជា WIF Format (Wallet Import Format) ដោយប្រើវិធីសាស្រ្តនៃការបំលែងBase58Check Encoding។ ចុងក្រោយយើងនឹងទទួលបានសោរ Private Key WIF Format ដែលចាប់ផ្តើមដោយ "5H" "5J" "5K"។
ចូរបញ្ជាក់ថា នៅក្នុងសង្គមដែលប្រើប្រាស់បច្ចេកវិទ្យា Cryptography ដែលមាន Private Key និង Public Key។ Public Key សោរសាធារណៈ អាចឲ្យអ្នកណាមើលក៏បាន មិនមានបញ្ហាអ្វីទាំងអស់ តែសោរសំងាត់ Private Key ដាច់ខាតមិនឲ្យអ្នកណាដឹងក្រៅពីខ្លួនយើងឡើយ។
ដើម្បីយល់កាន់តែច្បាស់អាចមើលវីដេអូខាងក្រោម
https://www.youtube.com/watch?v=NCEyaBerUPI
ចូរអានអត្ថបទ[ភាពខុសគ្នានៃ Password និង Private Key](https://serey.io/private/@cryptopreneur/the-different-between-private-key-and-password)
រៀបរៀងដោយ @Cryptopreneur

