ព្រះពុទ្ធផ្ចាញ់មារ
http://3.bp.blogspot.com/-GImAsd_hvlU/UhCwBPwn9xI/AAAAAAAAAHE/55b20ua6zco/s1600/mara-buda-inalterable.jpg
ក្នុងដំណើរត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ មានឧបសគ្គជាច្រើនដែលមករារាំងផ្លូវ ឧបសគ្គមួយដ៏ធំ ក្នុងចំណោមឧបសគ្គជាច្រើនទៀត គឺកាលដែលព្រះអង្គគង់លើបល្ល័ង្គកំពុងតាំងសមាធិ គឺមានពពួកមារ បានលើកទ័ពសម្បើមមហិមា កក្រើកទឹក កក្រើកដី ដើម្បីចង់ម្ចាញ់ព្រះអង្គ ក្រោមរូបភាពជាការគំរាមកំហែង ជាការល្បូងឲ្យលង់ក្នុងកាមគុណជាដើម។
ដោយប្រកាន់ខ្ជាប់នូវសច្ចៈភាព ព្រះពុទ្ធពុំបានចុះញម ខ្លាចញញើត នឹង ពពួកមារទាំងឡាយឡើយ ព្រះពុទ្ធបានប្រាប់ទៅមារទាំងអស់នោះវិញថា ខ្ញុំបានចាប់កំណើតនៅលើផែនដីនេោះរាប់ជាតិមកហើយ ឆ្អឹងរបស់ខ្ញុំបានកប់នៅក្នុងផែនដីនេះរាប់ស្រទាប់ បំណងរបស់ខ្ញុំតែមួយគត់គឺ បានត្រាស់ដឹងសម្មាសម្ពោធិញ្ញាណ ដើម្បីបានប្រោះសត្វលោក ដែលកំពុងវង្វេងក្នុងលោក ឲ្យបានរួចចាកទុក្ខ។
ព្រះពុទ្ធទ្រង់សមាធិ អង្គុយដាក់ដៃសំយ៉ុងចុះក្រោម បញ្ជាក់អំពីសច្ចៈភាព ដែលមានព្រះធរណីជាសាក្សីនៃសច្ចៈភាពនោះ។ ដោយអំណាចនៃសច្ចធម៌មួយនេះ ព្រះធរណីក៏បានមកជួយកំចាត់ពពួកមារទាំងអស់នោះខ្ចាត់ខ្ចាយវិនាសអស់ទៅ។ ដោយហេតុនេះហើយ បានជាអ្នកដែលគោរពព្រះពុទ្ធសាសនា ចូលចិត្តត្រង់ចំណុចព្រះពុទ្ធម្ចាញ់មារនេះ មិនមែនដោយកំហឹង ដោយគំនុំ ដោយហឹង្សា ដោយការប្រយុទ្ធ បង្ហូរស៊ីសាច់ហូតឈាម តែដោយសច្ចៈធម៌ដែលមាននៅក្នុងខ្លួនព្រះអង្គ ដែលអាចយកឈ្នះពួកមារបាន ហើយបន្តគង់នៅលើបល្ល័ង្គដើម្បីតាំងសមាធិបន្ត។
មនុស្សនាំគ្នាយកព្រឹត្តិការណ៍នេះ មកគូរជាគំនូរ ធ្វើជាបណ្តោងខ្សែក ជាដើម ដោយមានវត្តមាន ព្រះពុទ្ធ និង ព្រះម៉ែគង្ហីញធរណី។
រៀបរៀងដោយ @Cryptopreneur

