One Key to Success - OWNERSHIP
https://www.rightsourcemarketing.com/wp-content/uploads/2014/11/Spotting-the-Ownership-Mentality-in-Employees-300x200.jpg
នៅពេលដែលយើងចង់ជោគជ័យទៅលើអ្វីមួយខ្លាំងបំផុតនោះ គឺយើងត្រូវមានភាពម្ចាស់ការដោយការទទួលខុសត្រូវខ្ពស់។ ភាពម្ចាស់ការជាគុណតម្លៃមួយនៅក្នុងខ្លួនមនុស្សដែលអាចឲ្យយើងមានកម្លាំងចិត្ត កម្លាំងស្មារតីទៅបំពេញការងារមួយ ដោយមានឆន្ទៈជាងមនុស្សធម្មតា។

ប្រសិនបើយើងគិតថា បណ្តាញសង្គមសេរីប្រៀបដូចជាកូនក្មេងមួយដែលទើបនឹងកើតឡើង ដើម្បីឲ្យកូនក្មេងនេះបានធំធាត់ ប្រកបដោយការអប់រំ បញ្ញាស្មារតី និង ជំនាញនៅក្នុងខ្លួនដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អមួយក្នុងសង្គម កូនល្អមួយក្នុងគ្រួសារ យើងត្រូវតែចេះ ឲ្យចំណី ថែទាំ និង ផ្តល់កម្លាំងចិត្តដល់ក្មេងនោះ។ ជាពិសេសត្រូវជួយការពារនៅពេលដែលក្មេងនោះ រងនូវផលប៉ះពាល់ផ្សេងៗ ពេលនោះហើយដែលមនុស្សគ្រប់គ្នានឹងចាត់ទុកថា យើងគឺជាអាណាព្យាបាលល្អម្នាក់ ដែលបានចិញ្ចឹមកូនមួយនេះឲ្យធំធាត់ តាមគន្លងធម៌ និង មានប្រយោជន៍សម្រាប់សង្គមជាតិទៅថ្ងៃអនាគត។

អ្នកណាៗក៏អាចក្លាយទៅជាអាណាព្យាបាលកូនមួយនេះបាន ដោយសារកូនមួយនេះជាកូនសហគមន៍ដែលត្រូវការ ការគាំពារពីសហគមន៍ទាំងមូល។ សហគមន៍ឥឡូវមានមនុស្សប្រហែល៤០០នាក់ ដែលមានសមាជិកសកម្មប្រហែលជាង៣០នាក់ ហើយនឹងកំពុងពង្រីកនូវសក្កានុពលជារៀងរាល់ថ្ងៃ។
## Be part of the change you want to see
@Cryptopreneur

