Serey is utilizing Blockchain technology

អត្តសញ្ញាណ Identity

http://physicaltherapist.pro/wp-content/uploads/2016/06/identity.png នៅពេលដែលអ្នកបានចាប់កំណើតនៅក្នុងផ្ទៃម្តាយ អ្នកប្រៀបដូចជាក្រដាសសស្អាតមួយ ដែលមិនទាន់បានត្រូវលាបពណ៌អ្វីទាំងអស់ ក៏ប៉ុន្តែនៅពេលបន្តិចទៀតនេះ អ្នកនឹងទទួលបាននូវអត្តសញ្ញាណ ពណ៌ គំនិត នឹងអ្វីៗជាច្រើនទៀតដែលអ្នកត្រូវទទួល បើទោះបីជាអ្នកមិនចង់បានវាក៏ដោយ។ អ្នកទទួលបាន **ឈ្មោះ** ដែលអ្នកមានគុណរបស់អ្នកដាក់ឲ្យ គួបផ្សំនឹង **ថ្ងៃខែឆ្នាំកំណើត** ក៏ដូចជា **ភេទ**ដែលធម្មជាតិបានផ្តល់ឲ្យអ្នក មិនតែប៉ុណ្ណោះអ្នកក៏បានក្លាយខ្លួនជាប្រជាជននៃប្រទេសមួយ ដែលទទួលបាន**សញ្ជាតិ** និង ទទួលយកនូវវប្បធម៌ដែលប្រទេសនោះបានផ្តល់មកឲ្យអ្នក បូករួមនឹង**សាសនា** ដែលប្រទេសជាតិរបស់អ្នកបានជ្រើសរើសទុករួចមកហើយ។ នៅពេលអ្នកធំបន្តិច អ្នកក្លាយជាសិស្សនៃសាលារៀនមួយ ដែលគេនឹងប្រគល់**អត្តលេខ** ដើម្បីកត់ត្រានូវការរីកចម្រើននៃការសិក្សារបស់អ្នក ក៏ដូចជា **សញ្ញាប័ត្រ** មួយចំនួនដែលអ្នកនឹងត្រូវទទួលបាន។ អ្នកនឹងទទួលបាន**លេខ** ជាច្រើនទៀត ដូចជា**លេខទូរស័ព្ទ** **លេខកាតនិងគណនីធនាគារ** **អត្តលេខបុគ្គលិក** **អត្តលេខអត្តសញ្ញាណបណ្ណ** **អត្តលេខលិខិតឆ្លងដែន** **អាស័យដ្ឋាន** ជាដើម។ ក្រៅពីលេខដែលអ្នកតែងតែមើលឃើញនឹងចាប់អារម្មណ៍ នៅមានលេខជាច្រើនទៀតដែលអ្នកមើលមិនឃើញ ឬ មិនសូវចាប់អារម្មណ៍ដូចជា **លេខIPកុំព្យូទ័រ** **លេខMACរបស់ម៉ាស៊ីនអេឡិចត្រូនិចនានា** ហើយអ្នកក៏បានផ្តល់នូវអ្វីដែលអ្នកមានទៅកាន់អ្នកដទៃដូចជា **ទម្រង់មុខ** **ស្នាមមេដៃ** **កែវភ្នែក** **សម្លេង**។ អ្វីដែលសំខាន់តែអ្នកប្រើជាប្រចាំដូចជា **អ៊ីម៉ែល** ព្រមទាំងសកម្មភាពដែលអ្នកបានធ្វើរាល់ថ្ងៃ បូករួមនឹង **Sensors** ជាច្រើនបង្កើតមកឲ្យនៅក្បែររូបអ្នក ក៏ដូចជាមនុស្សនិងគេហទំព័រដែលអ្នក**ភ្ជាប់**ទៅកាន់ជារៀងរាល់ថ្ងៃ។ អ្នកបានរស់រានមានជីវិតជាច្រើនឆ្នាំមកហើយ អ្នកបានសន្សំនូវលេខនិងព័ត៌មានជាច្រើនដែលទាក់ទងជាមួយនឹងខ្លួនអ្នក ដែលទិន្នន័យទាំងអស់នោះ គឺសុទ្ធតែជាអត្តសញ្ញាណរបស់អ្នកទាំងអស់ មិនមែនគ្រាន់តែ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត របស់អ្នកឡើយ។ រៀបរៀងដោយ @Cryptopreneur
0.000 SRY$0.00
Global
Global

Comments