កត្តាមនុស្ស Human Factor

C
https://fishsafety.org/wp-content/uploads/2016/11/humanfactor5.png ការបង្កើតមុខរបរថ្មី សម្រាប់ពេលបច្ចុប្បន្ននេះមានការលំបាក ដែលត្រូវប្រឈមនឹងហានិភ័យខ្ពស់ មូលហេតុនេះហើយ បានជាមនុស្សព្យាយាមសម្លឹងរកគំរូពាណិជ្ជកម្មដែលជោគជ័យហើយ ហើយទៅបើកដូចគេដូចឯងដែរ ដែលយើងហៅថាអាជីវកម្មចម្លងតគ្នា។ ប្រសិនបើឃើញគេលក់កាហ្វេដាច់ បើកលក់កាហ្វេដែរ ប្រសិនបើឃើញគេលក់ក្រូចច្របាច់ដាច់ លក់ក្រូចច្របាច់ដែរ ប្រសិនបើឃើញគេលក់ផ្សារ២៥០០ដាច់ បើកផ្សារ២៥០០ដែរ ជាទូទៅ បើនិយាយពីមនុស្សមានគំនិតគឺច្រើនណាស់ នៅពេលដែលយើងចង់ធ្វើអ្វីមួយ មានមនុស្សជាច្រើនដែលបានគិតមុនយើងរួចទៅហើយ អ្នកខ្លះធ្លាប់បានធ្វើវារួចទៅហើយ ហើយអ្នកខ្លះក៏ជោគជ័យរួចទៅហើយ អ្នកខ្លះក៏បរាជ័យរួចទៅហើយ។ ក្នុងកែវភ្នែកអ្នកវិនិយោគ គេមិនសម្លឹងមើលថាគំនិតនោះល្អ ប្លែក ពិសេស គ្មានអ្នកដូចនោះឡើយ គេសម្លឹងមើលថាតើ ក្រុមមនុស្សដែលមានគំនិតបែបនោះជាមនុស្សប្រភេទណា មានបទពិសោធន៍បែបណា ធ្លាប់ជោគជ័យលើការងារអ្វីខ្លះ មានឆន្ទៈកម្រិតណា មានសេចក្តីព្យាយាមកម្រិតណា មានទេពកោសល្យនិងភាពខ្លាំងកម្រិតណា ដើម្បីយកគំនិតដែលគេមាននោះទៅប្រតិបត្តិឲ្យជោគជ័យ។ ## គំនិតល្អស្រួលរក តែមនុស្សដែលធ្វើឲ្យគំនិតល្អនោះចេញជារូបរាងគឺពិបាករក រៀបរៀងដោយ @Cryptopreneur

Comments