How to get SEREY COIN?

C
![sereycoin.png](https://serey.io/imageupload_data/6da5dde4791bc8d8f5a8e7bd82ac2afe231f6a6e) តើធ្វើយ៉ាងណាទើបអាចទទួលបានកាក់សេរី? ## ទី១ ទិញ ## ក្នុងដំណាក់កាលPreSale អ្នកអាចទិញកាក់សេរីជាលុយដុល្លារ ឬ លុយគ្រីពតូ។ ## ទី២ បង្កើតគណនី ## នៅពេលដែលអ្នកបង្កើតគណនី នៅក្នុងបណ្តាញសង្គមសេរី អ្នកនឹងទទួលបាន កាក់ SEREY Power ចំនួន២០កាក់។ ## ទី៣ បង្ហោះអត្ថបទ ## ពេលដែលអ្នកបង្កើតគណនីរួចហើយ អ្នកអាចបង្ហោះអត្ថបទ រូបភាព វីដេអូ ពាក្យពេចន៍ផ្សេងៗ ប្រសិនបើអត្ថបទអ្នក មានភាពច្នៃប្រឌិត ជាអត្ថបទដើម មានការចូលចិត្ត គេនឹង Upvote (Like) អត្ថបទនោះ អ្នកនឹងទទួលបានរង្វាន់ជាកាក់សេរី ៧ថ្ងៃក្រោយមកអ្នកអាចដកយករង្វាន់នោះបាន។ ## ទី៤ គាំទ្រអត្ថបទ ## ប្រសិនបើអ្នកឃើញអត្ថបទណាល្អៗ ហើយអ្នកធ្វើការ Upvote (Like) គាំទ្រអត្ថបទនោះ អ្នកនឹងទទួលបានរង្វាន់ពីភាពជាគទានុរក្សរបស់អ្នក (Curation Reward) ផងដែរ។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកបានឃើញអត្ថបទណាល្អៗ អ្នក Upvote មុនពេលដែលអត្ថបទនោះល្បី អ្នកក៏ទទួលបានរង្វាន់ផងដែរ។ ## ទី៥ បង្កើនថាមពល Power Up ## អ្នកអាចធ្វើការប្តូរកាក់សេរី Serey Coin (SRY) ទៅជាសេរីថាមពល Serey Power (SP) អ្នកនឹងទទួលបានកម្លាំង Upvote ខ្លាំងជាងមុន​ ក៏ដូចជាទទួលបានការប្រាក់បន្ថែម ពីការប្តូរកាក់របស់អ្នកផងដែរ។ ## ទី៦ ធ្វើជាសាក្សីក្នុងបណ្តាញសេរី Witness ## ប្លុកឆេនសេរីបានប្រើប្រាស់រូបមន្តទំនុកចិត្ត Consensus Algorithm ដោយបង្កើតសាក្សីមួយចំនួនក្នុងការបង្កើត Block ថ្មីៗ។ ១០%នៃកាក់របស់សេរី គឺសម្រាប់ផ្តល់ជារង្វាន់ដល់សាក្សី Witness ដែលបានចូលរួមបង្កើត Block។ ## ទី៧ ទទួលពីសមាជិក ## នៅថ្ងៃខាងមុខ សមាជិកទាំងអស់អាចបាញ់កាក់ឲ្យគ្នាទៅវិញទៅមកបាន ពេលនោះប្រសិនបើអ្នកស្គាល់នរណាគេម្នាក់ ហើយគេព្រមបាញ់កាក់សេរីឲ្យអ្នក នោះអ្នកនឹងទទួលបានកាក់សេរី។ រៀបរៀងដោយ @Cryptopreneur

Comments

daisysun
Great artwork. We love it!
jame07
អរគុណសំរាប់ពត៌មានថ្មីៗ
jokerswild
Another nice art-work! And also a great explanation about how to get SRY coins