Guide to find your resources

ដើម្បីធ្វើអ្វីមួយ មនុស្សភាគច្រើនតែងតែគិតថា ទាល់តែមានលុយទើបអាចធ្វើអ្វីៗបាន ការយល់ឃើញបែបនោះគឺខុសទាំងស្រុង។ ឧទាហរណ៍ អ្នកដែលបានចូលមកក្នុងបណ្តាញសង្គមសេរី ហើយចង់បានកាក់សេរី តើត្រូវធ្វើដូចម្តេច?
## មធ្យោបាយទី១ ប្រើលុយ
អ្នកដែលមានលុយអាចចំណាយលុយទិញកាក់សេរីភ្លាម នោះនឹងទទួលបានកាក់សេរី រាប់ម៉ឺន រាប់សែនកាក់ភ្លាមនៅក្នុងដៃ។ ចុះក្រៅពីលុយ តើមានវិធីសាស្រ្តយ៉ាងណាដើម្បីទទួលបានកាក់សេរីនោះ? ចូរអានមធ្យោបាយខាងក្រោម ដើម្បីជាជំនួយដល់ការអប់រំផ្នត់គំនិត។
## មធ្យោបាយទី២ ប្រើល្បិចឬយុទ្ធសាស្រ្ត
មនុស្សតែងតែស្វែងរកគ្រប់មធ្យោបាយដើម្បីទទួលបានកាក់សេរី តាមតែអាចធ្វើបាន តាមតែខ្លួននឹកឃើញ ឧទាហរណ៍ សរសេរបង្ហោះហើយ Upvote ខ្លួនឯង ឆ្លើយតប Comment ហើយ Upvote ខ្លួនឯង។ យកអត្ថបទនេះ យកអត្ថបទនោះ មកបង្ហោះទាំងខ្លួនឯងមិនបានយល់ថា តើអត្ថបទទាំងអស់នោះ មានប្រយោជន៍សម្រាប់អានដែរឬទេ។ នេះជាក្បាច់ម៉ែចែកឲ្យ គឺជាការនឹកឃើញដោយសភាវគតិរបស់មនុស្ស។
## មធ្យោបាយទី៣ ប្រើចំណេះ និង ជំនាញ
ជាទូទៅមនុស្សម្នាក់ៗ មានចំណេះនិងជំនាញខុសៗគ្នា អ្នកដែលបានប្រើប្រាស់ចំណេះ និង ជំនាញខ្លួនឯង គឺគេមិនចាំបាច់ទៅប្រើលុយ ឬ ប្រើល្បិចនោះទេ។ ក្នុងចំណោមសមាជិកសេរីទាំងអស់ មានអ្នកចេះខាងកសិកម្ម គាត់ចែករំលែកចំណេះដឹងពីកសិកម្ម មានអ្នកចេះខាងតែងសុភាសិត គាត់ចែករំលែកជាសុភាសិត មានអ្នកចេះខាងរកស៊ី គាត់ចែករំលែកពីរបៀបរកស៊ី មានអ្នកចេះខាងបច្ចេកទេស គាត់ចែករំលែកអំពីបច្ចេកទេស មានអ្នកចេះខាងវប្បធម៌ គាត់ចែករំលែកពីវប្បធម៌។ នោះហើយជាការប្រើប្រាស់ ចំណេះ និង ជំនាញរបស់ខ្លួន ក្នុងការនិពន្ធ អត្ថបទ ដើម្បីទទួលបានការគាំទ្រUpvote ហើយនឹងទទួលបានកាក់សេរី។
## មធ្យោបាយទី៤ ប្រើរឿងផ្ទាល់ខ្លួន
ពេលខ្លះយើងគិតថា ខ្ញុំអត់ចេះអីផង ខ្ញុំអត់មានលុយ ខ្ញុំអត់សូវមានចំណេះ និង ជំនាញ ខ្ញុំអីក៏អត់ចេះ ក៏ប៉ុន្តែត្រូវចាំថា ប្រសិនបើយើងមិនចេះភាសាអង់គ្លេស ក៏ចេះភាសាខ្មែរដែរ ហើយបើសរសេរភាសាខ្មែរមិនត្រូវ ក៏សរសេរទៅគេអានយល់ខ្លះៗដែរ។ ការសរសេរអំពី អារម្មណ៍ផ្ទាល់ខ្លួន រឿងរ៉ាវផ្ទាល់ខ្លួន រូបភាពដែលអាចថតបានជុំវិញខ្លួន គឺមិនចាំបាច់ចំណេះនិងជំនាញឡើយ។ ក៏ប៉ុន្តែសូមរំលឹកផងដែរថា កុំចែករឿងផ្ទាល់ខ្លួនច្រើនពេក ពីព្រោះវាអាចប៉ះពាល់ដល់សិទ្ធិឯកជនរបស់អ្នក។
## មធ្យោបាយទី៥ ប្រើប្រជាប្រិយភាព
អ្នកខ្លះគាត់មានប្រជាប្រិយភាព មានមនុស្សច្រើនចូលចិត្ត ដោយសារគាត់មានចំណុចល្អអ្វីមួយ ហេតុដូចនេះ ប្រសិនបើគាត់បាននាំមិត្តភក្តិមកចូលរួមជាមួយសេរី ទោះបីជាគាត់បង្ហោះអ្វីក៏ដោយ សូម្បីតែពាក្យថា ខ្ញុំងុយគេងណាស់ ខ្ញុំទៅគេងហើយរាត្រីសួស្តី ក៏មានអ្នកមកUpvote មក Comment ដែរ ដោយសារតែប្រជាប្រិយភាពរបស់គាត់។
រហូតមកដល់ត្រង់ចំណុចនេះ ខ្ញុំសូមរំលឹកដល់បងប្អូនមិត្តអ្នកអានឲ្យបានជ្រាបថា ដើម្បីទទួលបានរង្វាន់កាក់សេរី គឺមានវិធីច្រើនណាស់ រហូតដល់ខ្ញុំមិនអាចសរសេររៀបរាប់អស់ឡើយ។ តែបើទោះជាបងប្អូនប្រើវិធីសាស្រ្តយ៉ាងណាក៏ដោយ ត្រូវប្រកាន់នូវក្រមសីលធម៌ បើពុំដូច្នោះទេ ដើម្បីតែកាក់អ្វីៗក៏យើងហ៊ានធ្វើដែរ នោះយើងនឹងបាត់បង់តម្លៃជាមនុស្សមិនខាន។
## មធ្យោបាយពិសេស ប្រើគម្ពីរ
ខ្ញុំសូមជូននូវមធ្យោបាយចុងក្រោយមួយទៀត ដែលជាមធ្យោបាយពិសេស គឺការអាន នៅពេលដែលយើងអានបានច្រើន វានឹងបណ្តុះគំនិតឲ្យយើងចេះគិត ចេះសរសេរ និង ចេះធ្វ��� ពេលនោះហើយដែលបងប្អូនអាចយកវាមកចែករំលែកបាន សៀវភៅមានច្រើនប្រភេទ អាស្រ័យនឹងចំណង់ចំណូលចិត្តរបស់បងប្អូន ហើយអាចទិញបាននៅតាមបណ្ណាគារ ឬ ចូលអានក្នុងបណ្ណាល័យ។
រៀបរៀងដោយ @Cryptopreneur


