ព្រះគុណគ្រូ Gratitude toward Teacher

នៅលើពិភពលោក មិនមានប្រទេសជាច្រើនទេ ដែលចាត់ទុកគ្រូ ជាមាតាបិតាទី២ នៅប្រទេសកម្ពុជា ក្រៅពីមាតាបិតាបង្កើត គ្រូបង្រៀនត្រូវបានចាត់ទុកជា មាតាបិតាទី២ ដោយសារតែបានផ្តល់ចំណេះវិជ្ជា អប់រំក្រមសីលធម៌ របៀបរបបក្នុងការរស់នៅ និង ជំនាញសម្រាប់ប្រកបរបរចិញ្ចឹមជីវិតទៅថ្ងៃអនាគត។
សុជីវធម៌របស់ប្រជាជនខ្មែរ នៅពេលដែលជួបចាស់ព្រឹទ្ធាចារ្យ ឬ គ្រូបង្រៀន គេតែងលើកដៃសំពះ ហើយអោនជាការគោរព សិស្សជំនាន់ដើម ពេលឃើញគ្រូដើរកាត់ គឺត្រូវដើរអោនរហូតផុតគ្រូទើបងើបឡើង។ នេះមិនមែនមាននៃថាការគាបសង្កត់ទៅលើសិស្សនោះឡើយ វាបង្ហាញពីសុជីវធម៌ថ្លៃថ្នូរនៅក្នុងសង្គម បើទោះបីជាមិនមែនជាគ្រូ ក៏ជាការគោរពទៅដល់ចាស់ទុំ ឬ អ្នកដែលមានអាយុច្រើនជាងផងដែរ។
## តើគេរំលឹកគុណគ្រូនៅពេលណាខ្លះ?
មុនពេលឡើងរាំ គេរំលឹកគុណគ្រូ
មុនពេលឡើងប្រកួត គេរំលឹកគុណគ្រូ
https://kohsantepheapdaily.com.kh/wp-content/uploads/2017/8/f2bc99c2-f720-4e63-94e8-5fb0c41c5d8e-780x408.jpg
មុនពេលប្រារព្ធពិធីធំៗ គេរំលឹកគុណគ្រូ រាំថ្វាយគ្រូ
https://www.rfa.org/khmer/news/social-economy/security-siemreap-04122015063156.html/2.jpg/image
មុនពេលនិងក្រោយពេលសាក់ គេរំលឹកគុណគ្រូ
https://www.siemreap.net/wp-content/uploads/2017/07/sak-yant-blessing-ritual.jpg
តម្លៃមនុស្សសំខាន់បំផុតនៅពេលដែលចេះដឹងគុណ មិនថាគុណមាតាបិតា គុណគ្រូ គុណអ្នកដែលជួយបីបាច់ថែរក្សា គុណអ្នកដែលបានជួយពេលមានអាសន្ន នោះទើបហៅជាមនុស្សដែលមានគុណធម៌នៅក្នុងខ្លួន។ នៅក្នុងអក្សរសិល្ប៍ខ្មែរ គេបានប្រដូចមនុស្សដែលរមិលគុណ ទៅនឹងសត្វក្រពើដែលវង្វេងបឹង។
https://www.rfa.org/khmer/news/social-economy/Thanks-teachers-in-stungtreng-08022017062214.html/students1440.jpg/@@images/4434b938-fe74-4149-b94d-3fb2c39f77b0.jpeg
រៀបរៀងដោយ @Cryptopreneur

