GDPR: General Data Protection Regulation

C
https://venturebeat.com/wp-content/uploads/2018/01/gdpr.jpg?fit=578%2C409&strip=all តើបងប្អូនមានចាប់អារម្មណ៍ទេថា មួយរយៈនេះ មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានផ្ញើសារមកបងប្អូន ដើម្បីបញ្ជាក់ពីការកែប្រែលក្ខខណ្ឌរបស់ក្រុមហ៊ុនគេទាក់ទងជាមួយនឹង ការប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ សិទ្ធិឯកជនរបស់បុគ្គល ដើម្បីឆ្លងតបទៅនឹងការដាក់បញ្ចូលឲ្យអនុវត្តជាផ្លូវការនូវច្បាប់ GDPR របស់សហភាពអឺរ៉ុប ដែលមកពីពាក្យថា General Data Protection Regulation។ យើងកំពុងរស់នៅក្នុងសង្គមបច្ចេកវិទ្យា ដែលក្រុមហ៊ុនធំៗបានប្រមូលយកទិន្នន័យឯកជនរបស់យើងជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែដោយសារតែខ្វះការគិតឲ្យគ្រប់ជ្រុងជ្រោយ សមត្ថភាពនៃការការពារ ព្រមទាំងគំរូពាណិជ្ជកម្មដែលបានប្រយោជន័ពីទិន្នន័យរបស់អ្នកប្រើប្រាស់ជាដើម ដែលបង្កើតជាចន្លោះប្រហោងដែលអាច ឲ្យក្រុមមួយចំនួនទៀតឆ្លៀតឱកាសលួចយកទិន្នន័យអ្នកប្រើប្រាស់ ឬ ធនធានមួយចំនួនទៀតដោយជាលុយជាដើម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ នៅខែមិថុនា ឆ្នាំ២០១២ គណនីអ្នកប្រើប្រាស់បណ្តាញLinkedin ចំនួន៦,៥លានគណនី ត្រូវបានបែកធ្លាយ។ នៅចន្លោះឆ្នាំ២០១៣-១៥ ទិន្នន័យអ្នកប្រើប្រាស់ បណ្តាញFacebook ចំនួន៨៧លាននាក់ ត្រូវបានបែកធ្លាយ។ ទន្ទឹមនឹងបច្ចេកវិទ្យាថ្មីៗត្រូវបានបង្កើតឡើង ដូចជា Data Mining, Machine Learning, Artificial Intelligence កាន់តែធ្វើឲ្យទិន្នន័យរបស់បុគ្គល និងសិទ្ធឯកជនរបស់បុគ្គលកាន់តែទទួលរងផលប៉ះពាល់ និង ព្រួយបារម្មណ៍ពីសំណាករដ្ឋាភិបាល និង អ្នកច្បាប់ ដែលតម្រូវឲ្យគេរៀបចំ ច្បាប់GDPRនេះតាំងពីខែមេសា ឆ្នាំ២០១៦ ហើយនឹងត្រូវដាក់ឲ្យក្រុមហ៊ុនទាំងអស់ ដែលធ្វើការទាក់ទងជាមួយទិន្នន័យរបស់ប្រជាជនសហភាពអ៊ឺរ៉ុប ក៏ដូចជាឆ្លងកាត់ដែនគ្រប់គ្រងអ៊ឺរ៉ុប អនុវត្តចាប់ពី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះតទៅ។ ប្រសិនបើក្រុមហ៊ុនណា ធ្វើឲ្យបែកធ្លាយទិន្នន័យបុគ្គល ឬ បំពានលើចំណុចណាមួយដែលច្បាប់GDPR បានចែង នឹងត្រូវពិន័យជាសាច់ប្រាក់ ១០% ទៅ ២០% នៃចំណូលប្រចាំឆ្នាំរបស់ខ្លួន ឬ សមមូលទៅនឹងសាច់ប្រាក់ ១០លាន ទៅ ២០លានអឺរ៉ូ។ រៀបរៀងដោយ @Cryptopreneur

Comments