Serey is utilizing Blockchain technology

មិត្ត Friend 朋友

https://www.wikihow.com/images/7/76/Be-a-Great-Best-Friend-Step-16-Version-3.jpg មនុស្សគឺជាភាវៈមានជីវិតដែលចូលចិត្ត ធ្វើការទំនាក់ទំនង រស់នៅជាសហគមន៍ តាំងពីការកកើតនៃមនុស្សជំនាន់ដំបូង ពួកគេបានរស់នៅជាក្រុម ជាកុលសម្ព័ន្ធ ជាភូមិ ជាស្រុក ជាខេត្ត ជាប្រទេស។ https://cdn.cnn.com/cnnnext/dam/assets/161111151825-wodaabe-tribe-gerewol-super-169.jpg នៅពេលដែលមនុស្សចាប់កំណើតដំបូង មនុស្សដែលគេចាប់ផ្តើមមានទំនាក់ទំនងជាមួយ គឺឪពុកម្តាយ បងប្អូន នៅពេលចាកចេញពីផ្ទះ គេបានរាប់អានអ្នកដែលនៅក្បែរៗផ្ទះរបស់គេ ឬ មិត្តភក្តិដែលនៅសាលារៀន។ ក្រៅពីនោះ គេចាត់ទុកមនុស្សដែលមិនស្គាល់ មិនមានទំនុកចិត្តអ្វីទាំងអស់។ http://www.hillside.wa.edu.au/wp-content/uploads/2016/02/1982-FCS-SCHOOL-e1504589718660-705x472.jpg អ្នកជិតខាង និង មិត្តនៅសាលារៀន ជាមនុស្សដែលគេតែងតែមានទំនាក់ទំនងជាមួយ រហូតដល់ពេលចូលធ្វើការ ទើបគេមានទំនាក់ទំនងជាមួយអ្នកធ្វើការ។ ហេតុដូច្នេះហើយ សេចក្តីស្នេហាកាលពីជំនាន់ដើម គឺកើតចេញពី កុលសម្ព័ន្ធដែលរស់នៅក្នុងភូមិជាមួយគ្នា ដែលធ្វើឲ្យពួកគេ មានមុខមាត់ដូចៗគ្នា ដោយសារមិនបានបង្កាត់ជាមួយជាតិសាសន៍ដែលនៅឆ្ងាយៗ។ ក្រោយមកគឺសេចក្តីស្រឡាញ់រវាងមិត្តភក្តិ ឬ អ្នកធ្វើការជាមួយគ្នា។ http://demographicpartitions.org/wp-content/uploads/2017/04/redesigning-the-workplace-980x653.jpg សង្គមបច្ចេកវិទ្យា បានធ្វើឲ្យមនុស្សមានជម្រើសក្នុងការរាប់អានមនុស្សច្រើនជាងមុន ក្រៅពីរង្វង់មិត្តភក្តិ និង ក្រុមការងារ ដែលធ្វើឲ្យគេអាចបង្កើតសេចក្តីស្នេហារហូតដល់ ឆ្លងប្រទេស ឆ្លងទ្វីប ឆ្លងជាតិសាសន៍បាន។ https://img00.deviantart.net/b60b/i/2012/340/3/3/distance_by_shelbycragg-d5nacbb.jpg សម្ព័ន្ធភាពមនុស្ស ដំបូងឡើយ គឺចាត់ទុកអ្នកដទៃ ជាមនុស្សចម្លែកស្មើៗគ្នា គេមិនដឹងថាមនុស្សនោះល្អឬអាក្រក់ឡើយ ដរាបណាមិនបានស្វែងយល់។ នៅពេលដែលគេមានឱកាស បាននៅជាមួយគ្នាយូរបន្តិច មនុស្សចាប់ផ្តើមបង្កើតការវិនិច្ឆ័យទៅលើមនុស្សដទៃ ដោយសំគាល់អំពីការនិយាយស្តី អាកប្បកិរិយា អារម្មណ៍ សព្វគ្រប់បែបយ៉ាង ហើយចាប់ផ្តើមបែងចែងមនុស្សជាក្រុមៗថា អ្នកនេះល្អ អ្នកនេះមិនល្អ អ្នកនេះសមធ្វើជាមិត្ត អ្នកនោះមិនសមធ្វើជាមិត្ត ហើយក៏បង្កើតបានជាក្រុម ជាបក្ស ជាពួកកើតឡើង ពេលខ្លះ ប្រសិនបើក្រុមទាំងអស់មិនមានអ្វីដែលចុះសម្រុងគ្នា ឬ យោគយល់គ្នា ក្រុមនោះអាចបង្កើតជាជម្លោះកើតឡើង ដែលភាគច្រើនកើតចេញពី ការបែងចែងក្រុម ក្រុមចាស់ ក្រុមថ្មី ក្រុមជំនាញ ក្រុមល្ងង់ ក្រុមសប្បាយ ក្រុមធ្វើការជាដើម។ http://www.thebiblefactor.com/wp-content/uploads/2015/03/arm-colors.jpg ដរាបណា មិនមានគោលដៅរួម គោលបំណងរួមទេ មនុស្សនឹងបង្កើតបក្សកាន់តែច្រើន ហើយតែងតែប្រឆាំងគ្នាទៅវិញទៅមក ក្រុមខ្លះ បក្សខ្លះ ក៏អាចមានជម្លោះផ្ទៃក្នុង ហើយបំបែកជាក្រុមតូចៗបន្ត។ ប្រៀបដូចជា ឪពុកម្នាក់បង្កើតកូន៣នាក់ ហើយកូនទាំងបីនាក់នោះមានបង្កើតសាសនា៣ផ្សេងគ្នាគឺ សាសនាគ្រឹស្ត សាសនាអ៊ីស្លាម និង សាសនាជូដាយ។ ហើយសាសនាគ្រឹស្តក៏បំបែកទៅជា ក្រុមកាតូលីក និង ប្រូតេស្តង់ ក៏ដូចជាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា រហូតដល់ ព្រះពុទ្ធសាសនាហិនយាន និង មហាយានជាដើម។ http://slideplayer.com/9877157/32/images/7/Judaism%2C+Christianity%2C+and+Islam.jpg សង្គមមនុស្សចេះតែវិវត្តន៍ មនុស្សកាន់តែមានសេរីភាពក្នុងការបញ្ចេញមតិ និង បង្កើតក្រុមរបស់ខ្លួនតាមចិត្តចង់ ក្រុមសិល្បៈ ក្រុមអ្នកវិទ្យាសាស្រ្ត ក្រុមផឹកស៊ីសប្បាយ ក្រុមកីឡា ក្រុមទស្សនវិទ្យា ក្រុមម៉ាហ្វៀ ជាដើម។ ការរាប់អានមិត្ត គឺអាស្រ័យលើភាពដូចជាមួយចំនួន តែមនុស្សម្នាក់ៗមិនដូចគ្នាទាំងស្រុងឡើយ​ ដែលធ្វើឲ្យពេលខ្លះរាប់អានដំបូងហាក់ដូចជាមិត្ត ពេលស្គាល់យូរអាចក្លាយជាបច្ចាមិត្តក៏មាន ឬ ស្គាល់គ្នាច្បាស់ពេក ក្បត់គ្នាក៏សាហាវ ពេលខ្លះធ្វើឲ្យមនុស្ស ខ្លាចមនុស្សគ្នាឯង លែងចង់រាប់អានមិត្ត ចង់រាប់អានជាមួយសត្វឆ្កែ ឆ្មារ សេក ចាប ព្រាប ជំនួសវិញ។ ដើម្បីឲ្យសម្ព័ន្ធភាពរវាងមនុស្ស២នាក់ខុសគ្នានៅបានយូរ លុះត្រាណាដែលមានការយោគយល់ អធ្យាស្រ័យ ចេះខ្លាំង ចេះខ្សោយ មិនបំពាន ទើបសម្ព័ន្ធភាពនោះនៅឋិតថេរបានយូរអង្វែង។ រៀបរៀងដោយ @Cryptopreneur
0.000 SRY$0.00
Global
Global

Comments