អាថ៌កំបាំងFacebookធ្លាយតាំងពី៣ឆ្នាំមុន

C
https://zerohacks.com/wp-content/uploads/2017/12/hack-facebook-cover-final.jpg អ្នកចូលចិត្តថតរូប Selfie ណាស់មែនទេ? អ្នកចូលចិត្តមុនធ្វើអ្វីក៏ត្រូវថតទុកមួយប៉ុស្តសិនដែរមែនទេ? តើអ្នកធ្លាប់ថត អត្តសញ្ញាណបណ្ណ សៀវភៅធនាគារ លេខកូដសំងាត់ បញ្ជីឈ្មោះបោះឆ្នោត សំបុត្រយន្តហោះ .... តើអ្នកធ្លាប់ថតខ្លួនឯងពេលកំពុងងូតទឹក នៅក្នុងបន្ទប់ វីដេអូchatជាមួយដៃគូទេ? ជាពិសេស តើអ្នកបានបញ្ចូលកម្មវិធីទូរស័ព្ទដៃប៉ុន្មាននៅក្នុងទូរស័ព្ទរបស់អ្នក? តើអ្នកមានដែលបានអានទេថា នៅពេលដែលអ្នកបញ្ចូលកម្មវិធីទូរស័ព្ទទាំងអស់នោះ កម្មវិធីទាំងអស់នោះបានសុំសិទ្ធិ : 1. ចូលក្នុងអាល់ប៊ុមរូបថតក្នុងទូរស័ព្ទដៃរបស់អ្នក 2. ចូលក្នុងបញ្ជីរលេខទូរស័ព្ទមិត្តភក្តិរបស់អ្នក 3.​ ចូលគ្រប់គ្រងកាម៉េរ៉ា និង ប្រព័ន្ធថតសម្លេងរបស់ទូរស័ព្ទដៃអ្នក 4. ចូលក្នុងប្រព័ន្ធGPS ដែលដឹងថាអ្នកកំពុងនៅកន្លែងណា ឬ ធ្លាប់ទៅកន្លែងណា ខ្ញុំមិនចាំបាច់រៀបរាប់បន្តទៀតទេ តែអ្វីដែលអ្នកគួរដឹងកម្មវិធីខ្លះថែមទាំងឲ្យអ្នកប្រើគណនីហ្វេសប៊ុកដើម្បីចូលទៅកាន់ប្រព័ន្ធរបស់គេ។ ហ្វេសប៊ុកបានធ្វេសប្រហែសរឿងមួយ គឺបើកសិទ្ធីហួសកម្រិត ឲ្យអ្នកអភីវឌ្ឍកម្មវិធីទូរស័ព្ទ ចូលទាញទិន្នន័យអ្នកប្រើប្រាស់ រាប់លាននាក់របស់ខ្លួនដោយសេរី ហើយការធ្វេសប្រហែសនេះគឺ បានកើតឡើងតាំងពីឆ្នាំ២០១៥ បើទោះបីជាសព្វថ្ងៃនេះ ហ្វេសប៊ុកដឹងពីព័ត៌មាននេះ ត្រូវបានសភាអាមេរីកហៅទៅជួប តែហ្វេសប៊ុកមិនទាន់បានដោះស្រាយបញ្ហាបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួននៅឡើយទេ ហើយអ្វីដែលអ្នកបានបង្ហោះនៅលើហ្វេសប៊ុក ឬ សូម្បីPrivate Message ក៏អ្នកអភិវឌ្ឍកម្មវិធីទូរស័ព្ទអាចទាញយកបានទាំងអស់។ នេះគេហៅថា ភាពឯកជន ឬ ជីវិតឯកជនរបស់អ្នកគឺត្រូវបានរំលោភបំពាន Privacy Violation។ សព្វថ្ងៃនៅសហភាពអឺរ៉ុបគេកំពុងតែបង្កើតច្បាប់មួយដែលគេហៅថា GDPR (General Data Protection Regulation) ដែលនឹងត្រូវដាក់ឲ្យអនុវត្តនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ ក្រុមហ៊ុនណាដែលធ្វើឲ្យបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ខ្លួន នឹងត្រូវពិន័យយ៉ាងធ្ងន់ធ្ងរ។ រៀបរៀងដោយ @Cryptopreneur

Comments