Earn Cryptocurrency without using Money

តើអ្នកមានដឹងទេថា លុយអេឡិចត្រូនិចកំពុងតែពេញនិយមជុំវិញពិភពលោក លុយអេឡិចត្រូនិចបានធ្វើឲ្យមនុស្សសាមញ្ញជាច្រើនក្លាយទៅជាមហាសេដ្ឋីដោយមិនដឹងខ្លួនក្នុងរយៈពេលដ៏ខ្លី។
ចាប់តាំងពីការបង្កើតដំបូងនៃលុយអេឡិចត្រូនិចនៅចុងឆ្នាំ២០០៨មក មានមនុស្សជាច្រើនដែល យកលុយអេឡិចត្រូនិច ជាវិស័យមួយក្នុងការវិនិយោគដើម្បីទទួលបានផលចំណេញ ក៏ប៉ុន្តែភាគច្រើនគឺពួកគេធ្វើការវិនិយោគដោយប្រើប្រាស់លុយសុទ្ធរបស់ពួកគេជាដើមទុន។
https://i.ytimg.com/vi/vnm4xFC2xNo/maxresdefault.jpg
ដើម្បីទទួលបានលុយអេឡិចត្រូនិច ដូចជាBitcoin គឺគេត្រូវយកលុយរបស់គេទៅទិញ ទិញច្រើនចំណេញច្រើន ហើយពេលខ្លះក៏ខាតច្រើនដូចគ្នា នៅពេលដែលទិញប៉ះចំកាក់ក្លែងក្លាយ ឬ កាក់ដែលបរាជ័យ ឬ ពេលខ្លះចំណាយលុយទៅទិញម៉ាស៊ីនជីករ៉ែមកជីកយកកាក់ ដែលសព្វថ្ងៃពុំសូវទទួលបានផលច្រើនឡើយ។
https://s3.amazonaws.com/lbn-s3/2017/03/24153431/bitcoin-mining-595x330.jpg
ដើម្បីកាត់បន្ថយ ការប្រើប្រាស់លុយដើម្បីធ្វើការវិនិយោគ និង ទទួលបានលុយអេឡិចត្រូនិច មនុស្សជាច្រើនបានខិតខំរិះរកវិធីសាស្រ្ត ថាតើធ្វើយ៉ាងណាទើបប្រជាជនធម្មតាតូចតាច មិនសូវមានលុយច្រើន តែអាចទទួលបានលុយអេឡិចត្រូនិចបានដោយស្រួល ហើយអាចទទួលបានផលចំណេញពីការឡើងថ្លៃនៃលុយអេឡិចត្រូនិចនោះ។
គេបានរកឃើញមធ្យោបាយមួយ គឺការប្រើប្រាស់ទេពកោសល្យ និង ភាពច្នៃប្រឌិតរបស់ខ្លួនមកប្តូរជាមួយនឹងលុយអេឡិចត្រូនិច អ្នកដែលមានទេពកោសល្យ និង ភាពច្នៃប្រឌិត អាចប្រើប្រាស់សមត្ថភាពរបស់ខ្លួនដើម្បីទទួលបានលុយអេឡិចត្រូនិច ដោយមិនចាំបាច់យកលុយទៅទិញដូចមុនឡើយ។
Blockchain មួយត្រូវបានបង្កើតឡើង ក្នុងទំរង់ជាបណ្តាញសង្គម ហើយសមាជិកទាំងអស់ អាចយកទេពកោសល្យ ភាពច្នៃប្រឌិត និង សមត្ថភាពរបស់ខ្លួន ដើម្បីទទួលបានលុយអេឡិចត្រូនិច ដោយគ្រាន់តែធ្វើការនិពន្ធអត្ថបទដែលបង្ហាញពីទេពកោសល្យ និង ភាពច្នៃប្រឌិតរបស់ខ្លួនប៉ុណ្ណោះ។ Steemit ត្រូវបានបង្កើតឡើងក្នុងគោលបំណងនោះឯង។
http://i63.tinypic.com/2zdrvkk.jpg
តើអ្នកមានដឹងទេថា កូនខ្មែរក៏បានយកគំនិតនោះមកបង្កើតជាBlockchainមួយ ហើយដាក់ឲ្យប្រជាជនខ្មែរបានប្រើប្រាស់ ដោយប្រើទេពកោសល្យ និង ភាពច្នៃប្រឌិត ដើម្បីនិពន្ធអត្ថបទជាភាសាខ្មែរ ហើយទទួលបានលុយអេឡិចត្រូនិចខ្មែរដែលមានឈ្មោះថា កាក់សេរីផងដែរ។ ក្រៅពីការយកលុយទៅទិញលុយអេឡិចត្រូនិច ឥឡូវនេះបងប្អូនក៏មានមធ្យោបាយមួយទៀត ដើម្បីទទួលបានលុយអេឡិចត្រូនិចដូចគ្នា វាជាមធ្យោបាយថ្មីមួយដែលអនុញ្ញាតិឲ្យអ្នកដែលមិនសូវធូរធារ មិនសូវមានលុយកាក់ អាចទទួលបាននូវលុយអេឡិចត្រូនិចដើម្បីមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និង យកទៅប្រើប្រាស់តាមក្តីប្រាថ្នា។
ក្រោយពីអានអត្ថបទនេះហើយ ខ្ញុំសង្ឃឹមថា បងប្អូននឹងព្យាយាមបង្ហាញទេពកោសល្យ និង ភាពច្នៃប្រឌិតរបស់បងប្អូននៅទីនេះ serey.io ដើម្បីបង្កើនសមត្ថភាពផង ក៏ដូចជាទទួលបានលុយអេឡិចត្រូនិចសេរីផង។
@Cryptopreneur

