DEX-Decentralize Exchange
https://coinfrog.io/wp-content/uploads/2018/01/Decentralized-Cryptocurrency-Exchanges.jpg
## តើអ្វីទៅជា DEX ឬ Decentralized Exchange?
ដើម្បីឆ្លើយសំនួរនេះបាន យើងត្រូវស្គាល់អ្វីទៅជា Exchange និង Centralize Exchange ជាមុនសិន។
Exchange គឺជាកន្លែងដែលអនុញ្ញាតិឲ្យមនុស្សធ្វើការផ្លាស់ប្តូរអ្វីមួយឲ្យគ្នាទៅវិញទៅមកបាន ក្នុងវិស័យលុយអេឡិចត្រូនិច ក្រុមហ៊ុនExchange អនុញ្ញាត្តិឲ្យមនុស្សធ្វើការប្តូរលុយអេឡិចត្រូនិចដូចជា bitcoin ethereum dash ripple iota eos tron ជាដើម។
ជាទូទៅ ក្រុមហ៊ុនExchangeគឺទទួលបានចំនូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីថ្លៃសេវានៃការដោះដូរនេះ ដោយសារតែក្រុមហ៊ុននេះមានលុយច្រើនវាក៏ជា គោលដៅដែលអ្នកវាយប្រហារចង់វាយប្រហារដើម្បីយកលុយទាំងអស់នោះដែរ។
ក្រុមហ៊ុនExchange ជាច្រើនដែលមានលក្ខណៈ Centralize ត្រូវបានអ្នកវាយប្រហារវាយលុក យកលុយអស់ជាច្រើន។ នៅឆ្នាំ២០១៤ ក្រុមហ៊ុនExchange MtGox ត្រូវបានគេលួចលុយអស់ ៤៧៣លានដុល្លារ ឆ្នាំ២០១៦ ក្រុមហ៊ុនExchange BitFinex ត្រូវបានគេលួចលុយអស់ ៧២លានដុល្លារ ឆ្នាំ២០១៨ ក្រុមហ៊ុនExchange CoinCheck ត្រូវបានគេលួចលុយអស់៥០០លានដុល្លារ។
មូលហេតុគឺដោយសារតែ ក្រុមហ៊ុនExchange ទាំងអស់នោះ មានលក្ខណៈCentralize ហើយមានចន្លោះប្រហោងជាច្រើនដែលអាចឲ្យអ្នកវាយប្រហារចូលលូកលុយដល់ក្នុងប្រព័ន្ធលួចយកសោរសំងាត់ និង យកលុយចេញពីគណនីអ្នកប្រើប្រាស់ទាំងអស់។
មូលហេតុនេះហើយ បានជាគេចាប់ផ្តើមបង្កើត Decentralize Exchange (DEX) ដើម្បីឲ្យការដោះដូរមានសុវត្ថភាពខ្ពស់ជាងមុន។
រូបភាពខាងលើ បង្ហាញពីក្រុមហ៊ុនExchangeល្បីៗ បែបCentralize ដែលរួមមាន binance, poloniex, bitfinex, kraken ជាដើម។ ក្រោយមកយើងក៏ឃើញចាប់ផ្តើមមានការបង្កើតក្រុមហ៊ុនExchange តាមលក្ខណៈDecentralize ដែលរួមមានដូចជា bitshares, bitsquares ជាដើម។
តើអ្នកដឹងទេថា បណ្តាញសេរីកំពុងតែបង្កើត SEREY DEX ដូចគ្នា ដែលជាបច្ចេកវិទ្យាចុងក្រោយនៃក្រុមហ៊ុនExchange។
ចូរមានមោទនភាពលើកូនខ្មែរ និង មានមោទនភាពជាមួយបណ្តាញសង្គមសេរី serey.io
រៀបរៀងដោយ @Cryptopreneur

