ការអភិវឌ្ឍន៍ Development
https://1.bp.blogspot.com/-tPsQdOFy4Ao/VswyPN3hrAI/AAAAAAAAJHQ/viKZDNjEvW8/s1600/Sustainable%2BDevelopment.jpg
នរណាៗក៏ចង់ឲ្យប្រទេសខ្លួនរីកចម្រើន ជឿនលឿន ស៊ីវិល័យ ក៏ប៉ុន្តែត្រូវចាំថា មានការលះបង់ទើបមានការរីកចម្រើន។ រាល់ការអភិវឌ្ឍទាំងអស់តែងតែប៉ះទង្គិចនូវប្រយោជន៍មួយចំនួន ដែលគួរតែថ្លឹងថ្លែង។
ឧទាហរណ៍
យើងចង់អភិវឌ្ឍតំបន់ប៊ូឌីងឲ្យរីកចម្រើន តែការអភិវឌ្ឍនោះត្រូវបណ្តេញប្រជាជនក្រីក្រចេញដោយសំណងមិនសមស្រប។
យើងចង់អភិវឌ្ឍតំបន់វារីអគ្គីសនី តែការអភិវឌ្ឍនោះត្រូវបំផ្លាញអេកូឡូជីនៃភាវៈមានជីវិតមួយចំនួន ក៏ដូចជាកាប់បំផ្លាញព្រៃឈើ។
យើងចង់ឲ្យទីក្រុងមួយក្លាយជាទីក្រុងសេដ្ឋកិច្ចទេសចរណ៍ ប្រជាជនក្នុងស្រុកត្រូវជម្លៀសចេញ អ្នកវិនិយោគក្រៅស្រុកចូលមកនៅជំនួសវិញ។
ពេលខ្លះនៅពេលស្រុកភូមិយើង មានថ្នល់កៅស៊ូ មានកាស៊ីណូ មានជនបរទេសមករស់នៅ យើងតែងនឹកដល់កាលតែភូមិរបស់យើងនៅជាផ្លូវដី មានរទេះគោបរកាត់ មានគ្រលុក មានស្រៈ មានបឹង។ នៅពេលអ្វីមួយអភិវឌ្ឍហើយ គឺយើឹងបានរស់នៅក្នុងមជ្ឈដ្ឋានថ្មីមួយផ្សេងទៀតហើយ ពេលខ្លះយើងមិនអាចហាមឃាត់ការអភិវឌ្ឍនោះបានឡើយ ចូររីករាយនូវជីវិតបច្ចុប្បន្នដែលយើងមាន ពីព្រោះនៅពេលដែលវាប្រែប្រួលហើយ គឺវានឹងប្រែប្រួលជារាងរហូត។
រៀបរៀងដោយ @Cryptopreneur

