ទិញ Buy

C
https://www.biznessapps.com/blog/wp-content/uploads/2016/05/consumer-buying.png នៅពេលដែលយើងរកលុយបាន យើងតែងតែចង់ចំណាយលុយទៅលើអ្វីដែលល្អ និង ដែលអាចធ្វើឲ្យយើងសប្បាយចិត្ត។ យើងសុខចិត្តយកប្រាក់ខែយើង១០០%ទៅទិញអ្វីដែលយើងត្រូវការ យើងសុខចិត្តសន្សំលុយ៣ខែដើម្បីទិញទូរស័ព្ទដៃទំនើបមួយ យើងសុខចិត្តយកលុយ៥%ទៅ៣០%នៃលុយរបស់យើងទៅចំណាយលើម្ហូបឆ្ងាញ់មួយពេល។ ក៏ប៉ុន្តែអ្វីដែលយើងភ្លេចចំណាយនោះ គឺការយកលុយទៅធ្វើឲ្យខ្លួនឯងពូកែជាងមុន ឆ្លាតជាងមុន ដែលយើងហៅថាលុយក្នុងការអភិវឌ្ឍខ្លួន ដូចជាចំណាយលុយទៅរៀនជំនាញថ្មី ចំណាយលុយចូលរួមសិក្ខាសាលា ចំណាយលុយជួលគេមកបង្រៀន ចំណាយលុយជួបមនុស្សដែលខ្ពង់ខ្ពស់ជាងយើងដើម្បីរៀនសូត្រពីពួកគេ ចំណាយលុយទៅទីកន្លែងដែលមានមនុស្សច្រើន អាចរាប់អាននឹងសាងមិត្ត សាងបណ្តាញជាដើម។ ## កុំភ្លេចមើលថែខ្លួនឯងផង @Cryptopreneur

Comments