Blockchain Immutable property

តើអ្នកមានដឹងទេថា នៅក្នុងបច្ចេកវិទ្យាប្លុកឆេនគឺមានគុណតម្លៃមួយ គឺការមិនអាចកែប្រែទិន្នន័យដែលបានបង្កើតឡើងនៅក្នុងប្លុករួចហើយ។ វាជាគុណតម្លៃមួយយ៉ាងសំខាន់ក្នុងបច្ចេកវិទ្យានេះ ដើម្បីការពារការលួចកែប្រែទិន្នន័យដែលបានបង្កើតហើយ។
ប្រសិនបើក្នុងផ្នែកហិរញ្ញវត្ថុវិញនោះមានន័យថា នៅពេលដែលអ្នកបានចាយលុយម្តងហើយ អ្នកមិនអាចធ្វើការចាយម្តងទៀតបានទេ ដែលភាសាបច្ចេកទេសហៅថា Double Spend Problem ឬ Infinite Spend Problem។
ប្លុកឆេនរបស់បណ្តាញសង្គមសេរីក៏ដូចគ្នា នៅពេលដែលអ្នកបង្ហោះអត្ថបទមុនរយៈពេល៧ថ្ងៃ អ្នកមានសិទ្ធក្នុងការកែប្រែ ដោយចុចប៊ូតុង Edit តែក្រោយពេល៧ថ្ងៃហើយ អ្នកនឹងលែងឃើញប៊ូតុងEdit នោះទៀត ហើយព័ត៌មាននោះ នឹងរក្សានៅក្នុងប្លុកឆេនសេរីជាដរាបនិរន្តន៍តទៅ សូមមើលរូបភាពខាងក្រោម។

នៅពេលដែលអ្នកបានស្គាល់ គុណតម្លៃមួយនេះហើយ "Immutable - មិនអាចកែប្រែបាន" តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? អ្នកអាចចូលរួមជាComment ដើម្បីឲ្យខ្ញុំបានពន្យល់បន្ថែមទៀតទៅលើគុណតម្លៃមួយនេះ។
ចូរចាំថា នៅពេលដែលអ្នក បង្ហោះរូបអវិជ្ជមានមួយ សរសេររឿងអវិជ្ជមានមួយ ចែករំលែកអ្វីអវិជ្ជមានមួយ ប្រើពាក្យអសុរសវាយប្រហារទៅលើនរណាគេម្នាក់ សម្តី និង ទង្វើទាំងអស់នោះ នឹងត្រូវបានកត់ត្រាក្នុងបញ្ជីប្លុកឆេនសេរីជាដរាប។ ក្នុងន័យនេះដែរ ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនគ្រួសារសេរី រួមគ្នាសាងតែរឿងល្អៗ ឲ្យបានច្រើនជាងរឿងអាក្រក់ៗ បើពុំដូច្នោះទេ ប្រវត្តិសាស្រ្តប្លុកឆេនសេរី នឹងកត់ត្រាទុកនូវទង្វើទាំងអស់នោះ ហើយច្បាប់ធម្មជាតិជាអ្នកកាត់សេចក្តីអំពីវត្តមានរបស់អ្នកនៅក្នុងបណ្តាញសង្គមមួយនេះ។

រៀបរៀងដោយ @Cryptopreneur

