ធនាគារប្លុកឆេន Blockchain Bank

តើអ្នកមានដឹងទេថា កាលពីមុន នៅពេលដែលយើងមានលុយ ហើយមិនដឹងយកទៅធ្វើអ្វី យើងបានយកលុយយើងទៅដាក់នៅធនាគារដើម្បីយកការប្រាក់៣%ក្នុងមួយឆ្នាំ ហើយយើងមិនអាចប៉ះពាល់លុយរបស់យើងបានឡើយប្រសិនបើពេលវេលាមិនទាន់ដល់ បើមិនដូច្នោះទេ យើងនឹងមិនបានទទួលការប្រាក់ ហើយត្រូវបង់ថ្លៃពិន័យមួយចំនួនទៀត។
សម័យក្រោយមក មានក្រុមហ៊ុនប្លុកឆេនជាច្រើនបាន យកក្បួននេះមកធ្វើអាជីវកម្មដូចជា Bitconnect ដែលបង្កើតជា Lending Platform គឺដាក់លុយអេឡិចត្រូនិចយកការប្រាក់៣ខែ ៦ខែ ឬ ១ឆ្នាំ។ ជាអកុសលក្រុមហ៊ុនល្បីឈ្មោះជាងគេខាង Lending នេះត្រូវបានដួលរលំនៅខែមករា ឆ្នាំ២០១៨។
មនុស្សតែងតែរិះរកវិធីដើម្បីដោះស្រាយបញ្ហាជានិច្ច នេះហើយជាប្រាជ្ញារបស់មនុស្ស។ ប្រភេទប្លុកឆេនថ្មីត្រូវបានបង្កើតឡើងដូចជា បណ្តាញសង្គមសេរី អ្នកអាចយកលុយអេឡិត្រូនិចរបស់អ្នក គឺកាក់សេរី (SRY) ទៅដាក់យកការប្រាក់ដោយបំលែងទៅជាកាក់សេរីថាមពល (Serey Power) ដោយមិនចាំបាច់យកទៅដាក់នៅធនាគារ ឬ នៅក្រុមហ៊ុនណាមួយឡើយ។
ដោយប្រព័ន្ធប្លុកឆេនថ្មីនេះ គឺបានផ្តល់នូវការប្រាក់១៥%នៃលុយអេឡិចត្រូនិចដែលបានបង្កើតដោយសារអតិផរណា១០%ប្រចាំឆ្នាំ ដើម្បីធ្វើជាការប្រាក់ដល់លុយរបស់បងប្អូន។ នោះមានន័យថា នៅពេលដែលបងប្អូនប្តូរកាក់សេរី ទៅជាកាក់សេរី ថាមពលបងប្អូននឹងឃើញកាក់របស់បងប្អូនកើនឡើងតិចៗជាប្រចាំ នេះហើយដែលយើងហៅថា ធនាគារប្លុកឆេន (Blockchain Bank)។ ហើយបងប្អូនអាចដកលុយនៅពេលណាក៏បាន ដោយធ្វើការ Power Down វិញ រយៈពេល៧ថ្ងៃ បងប្អូននឹងទទួលបានលុយ 1/13នៃលុយដើមដែលបងប្អូនបានដាក់យកការប្រាក់ ១៣សប្តាហ៍ក្រោយ បងប្អូននឹងទទួលបានលុយទាំងអស់មកវិញ។
@Cryptopreneur


