អាពាហ៍ពិពាហ៍រំលាយជាតិសាសន៍ Blessing Ceremony

C
https://www.tparents.org/Library/Unification/Talks/Kwak-07/Kwak-070705.jpg នៅប្រទេសកូរ៉េ មានបុរសម្នាក់ចង់បង្កើតឲ្យមានពិភពលោកមួយដែលមានសន្តិភាព ពិភពលោកមួយដែលជាគ្រួសារតែមួយ ពិភពលោកដែលមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ សាសនា ទ្រព្យធន។ គាត់បានព្យាយាមពេញមួយជីវិតគាត់ ដើម្បីឲ្យមនុស្សនៅលើពិភពលោក ចេះស្រឡាញ់គ្នា ផ្តើមចេញពី បុគ្គលល្អ គ្រួសារល្អ សង្គមល្អ ប្រទេសល្អ ពិភពលោកល្អ។ ក្នុងដំណើរបេសកកម្មទាំងអស់ មានកម្មវិធីមួយដែលហៅថា ការប្រសិទ្ធពរជ័យ គឺគាត់បានដើរតួជាមេអណ្តើក រៀបចំពិធីមង្គលការដល់ប្រជាជនទូទាំងពិភពលោកណា ដែលចង់ដើរតាមគំនិតរបស់គាត់ បុរសស្បែកខ្មៅ រៀបការជាមួយនារីស្បែកស បុរសកាន់សាសនាគ្រឺស្ត រៀបការជាមួយនារីកាន់សាសនាអ៊ីស្លាម បុរសជនជាតិខ្មែរ រៀបការជាមួយនារីជនជាតិថៃជាដើម។ នៅពេលដែលប្រសូត្រចេញ ជំនាន់មនុស្សទី២ ទី៣ ទី៤ គេនឹងលែងប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនាទៀតហើយ គាត់បានធ្វើបេសកកម្មនេះ រហូតដល់គាត់បានបាត់បង់ជីវិត។ ហើយក្តីប្រាថ្នារបស់គាត់ ក៏ចង់បង្រួបបង្រួមប្រទេសកូរ៉េខាងជើង និង ខាងត្បូងឲ្យត្រូវគ្នាវិញដែរ។ ដោយសារតែភាពមានៈរបស់មនុស្ស មនុស្សបានបែងចែក កាត់ផ្តាច់សម្ព័ន្ធភាព ឆ្វេងនិយម ស្តាំនិយម កំមុយនីសនៅខាងជើង សេរីនៅខាងត្បូង ជាដើម។ល។ តើសារជាតិរបស់មនុស្ស ពិតជាមិនអាចរស់នៅដោយចុះសម្រុងនឹងគ្នាបានមែនឬ? រៀបរៀងដោយ @Cryptopreneur

Comments

sarith
👍