ជំនឿ Believe
https://cdn-media-1.lifehack.org/wp-content/files/2015/06/believe.jpg
នៅពេលដែលយើងមិនអាចយល់ មិនអាចបកស្រាយ មិនចេះ ជំនឿកើតឡើង។
នៅពេលដែលយើងមិនទាន់មានយានអវកាស យើងជឿថាផែនដីមានរាងសំប៉ែត។
នៅពេលដែលយើងមិនទាន់ចេះ យើងជឿលើគ្រូបង្រៀន។
នៅពេលដែលយើងមិនទាន់មានបទពិសោធន៍ យើងជឿលើសាសនា។
នៅពេលដែលយើងមិនទាន់សាកល្បង យើងជឿលើអ្នកដែលបានសាកល្បងហើយ។
ជំនឿគឺជាការផ្តល់សេចក្តីទុកចិត្តទៅលើធាតុខាងក្រៅខ្លួន ដូចជាសាសនា គ្រូ រៀមច្បង មនុស្សជោគជ័យជាដើម។
តែជំនឿដែលខ្លាំងបំផុតគឺជាជំនឿចិត្តដែលមាននៅលើខ្លួនឯង ការជឿលើខ្លួនឯង ជឿលើការសម្រេចចិត្តរបស់ខ្លួន ជឿលើចំណេះដឹងនិងបទពិសោធន៍របស់ខ្លួន ជឿលើជំនាញរបស់ខ្លួន ជឿលើអ្វីដែលខ្លួនសម្លឹងឃើញ ហើយនឹងធ្វើសកម្មភាពដើម្បីទៅសម្រេចយកវាឲ្យបាន។
នៅពេលដែលយើងជឿលើខ្លួនឯងហើយ គឺងាយស្រួលនឹងឲ្យអ្នកដទៃមកជឿលើយើងដែរ ក៏ប៉ុន្តែប្រសិនបើយើងមិនជឿលើខ្លួនឯងផង តើឲ្យអ្នកណាមកជឿយើងបាន។
រៀបរៀងដោយ @Cryptopreneur

