ខ្ញុំគឺខ្ញុំ Be Yourself

C
https://www.desicomments.com/dc2/02/184417/184417.jpg នៅលើពិភពលោកនេះអ្វីក៏មាន អ្វីក៏អាចកើតឡើង មានមនុស្សល្អ មនុស្សអាក្រក់ មនុស្សល្អខ្លះអាក្រក់ខ្លះ មនុស្សស មនុស្សខ្មៅ មនុស្សស្រអែម មនុស្សខ្ពស់ មនុស្សទាប មនុស្សមាន មនុស្សក្រ មនុស្សស្រណុក មនុស្សលំបាក មនុស្សសំណាង មនុស្សសយ។ ចូរបិទភ្នែកមួយសន្ទុះ ចូរបិទត្រចៀកមួយសន្ទុះ ចូរបិទខួរក្បាលមួយសន្ទុះ យកអ្វីដែលមាននៅក្នុងខួរក្បាលចេញឲ្យអស់ យកពេលប៉ុន្មាននាទីដើម្បីខ្លួនឯង យកពាក្យអ្នកដទៃនិយាយវិនិច្ឆ័យយើងចេញឲ្យអស់ យកពាក្យដែលយើងបន្ទោសបង្អាប់ខ្លួនឯងចេញឲ្យអស់ នៅពេលនេះ នៅទីនេះ គឺមានតែអ្នកនិងខ្លួនអ្នក ម្នាក់ឯងគត់ ចូរនិយាយទៅកាន់ខ្លួនឯងថា ខ្ញុំជាមនុស្ស ខ្ញុំជាខ្ញុំ ខ្ញុំស្អាត តាមធម្មជាតិដែលខ្ញុំមាន ខ្ញុំពេញចិត្ត នូវអ្វីដែលខ្ញុំមាន ខ្ញុំនឹងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងមុន ខ្ញុំនឹងថែរក្សាខ្លួនឯងឲ្យបានច្រើនជាងមុន ខ្ញុំនឹងធ្វើឲ្យខ្លួនឯងប្រសើរឡើង ដោយខ្លួនឯង ខ្ញុំគឺខ្ញុំ @Cryptopreneur

Comments

bongsina
ខ្ញុំគឺខ្ញុំ ត្រឹមត្រូវ👍