អនាមិក - Anonymity

តើអ្នកដឹងទេថា នៅក្នុងបណ្តាញសង្គមសេរី អ្នកអាចធ្វើខ្លួនជា អនាមិក ដាក់ឈ្មោះក្លែងក្លាយ អ៊ីម៉ែលក្លែងក្លាយ រូបថតក្លែងក្លាយជាដើម ដើម្បីបិទបាំងអត្តសញ្ញាណរបស់អ្នក។
**ហេតុអ្វីអ្នកចាំបាច់ធ្វើខ្លួនជាអនាមិក?**
ទី១ ព្រោះអ្នកមិនចង់ឲ្យអ្នកដទៃស្គាល់អ្នក
ទី២ អ្នកអាចធ្វើរឿងមិនល្អ ហើយមិនត្រូវបានគេស្គាល់អត្តសញ្ញាណ ដែលនាំឲ្យអ្នកខូចកិត្តិយស
ទី៣ ដោយសារអ្នកមានរឿងសំងាត់ណាមួយដែលមិនចង់ឲ្យគេដឹង
**ឧទាហរណ៍**
ស្ថាបនិកសេរី ប្រើឈ្មោះថា Daisysun បើគាត់មិនបានប្រាប់គេថា គាត់ជាស្ថាបនិកសេរីគឺគ្មាននរណាគេម្នាក់ស្គាល់គាត់ឡើយ។
ក៏ប៉ុន្តែ បើទោះបីជាគណនីDaisysun ជាគណនីអនាមិក ក៏ប៉ុន្តែប្រសិនបើមិត្តរួមការងារ របស់គាត់មិនបានធ្វើខ្លួនជាអនាមិកទេ នោះគេនៅតែស្គាល់គាត់ដដែរ ដែលវិធីសាស្រ្តនោះគេហៅថា Linking to the identity គឺស្វែងរកតំណភ្ជាប់ទៅរកអត្តសញ្ញាណ។ ប្អូនប្រុសរបស់គាត់ Jokerswild បានបង្ហោះអត្ថបទជួបជុំគ្នាមួយនៅខែមីនា ហើយថែមទាំងបាន Tag ឈ្មោះUserទាំងអស់ រួមជាមួយរូបថតមួយសន្លឹកជុំគ្នា ពេលនោះភាពជាអនាមិកត្រូវបានបើកបង្ហាញ។

កាន់តែជាក់ច្បាស់ជាងនេះទៀត ថ្ងៃនេះបងប្រុស Daisysun សម្រេចចិត្ត បង្ហាញប្រវត្តិរូបផ្ទាល់ខ្លួនតែម្តង ដោយបានថតរូបខ្លួនឯង ព្រមទាំងបានសរសេរឈ្មោះ Daisysun នៅលើក្រដាសមួយសន្លឹកដើម្បីបញ្ជាក់អត្តសញ្ញាណ។
ហេតុអ្វីយើងជ្រើសរើសការបង្ហាញអត្តសញ្ញាណ ជៀសជាងធ្វើខ្លួនជាអនាមិក?
ទី១ យើងចង់ឲ្យអ្នកដទៃស្គាល់យើង
ទី២ យើងចង់បង្កើនទំនុកចិត្ត និង សម្ព័ន្ធភាពឲ្យខ្លាំងជាងមុន
ទី៣ យើងគ្មានអ្វីដែលគួរលាក់បាំង
ឥឡូវនេះ បងប្អូនប្រហែលជាស្គាល់ហើយអំពី ភាពជាអនាមិក និង ការបង្ហាញអត្តសញ្ញាណ។
ទង្វើទាំង២នេះ សុទ្ធតែមានផលល្អ និង អាក្រក់រៀងៗខ្លួន។
តើចង់ដឹងថា ផលល្អ និង ផលអាក្រក់កើតចេញពី ភាពជាអនាមិក និង ការបង្ហាញអត្តសញ្ញាណមានអ្វីខ្លះ?
កុំភ្លេច Upvote អត្ថបទមួយនេះ ហើយរងចាំតាមដានអាន អត្ថបទក្រោយបន្ត។
រៀបរៀងដោយ @Cryptopreneur



