Actions Vs Learning

C
https://img00.deviantart.net/93ea/i/2014/198/f/5/loss_by_imaginary_wolf-d7r3116.jpg ## សកម្មភាព និង ការរៀន មនុស្សម្នាក់មិនបានរៀនសូត្រជ្រៅជ្រះនោះទេ តែគេបន្តធ្វើសកម្មភាពជានិច្ច នៅពេលដែលគេចង់ធ្វើអ្វីមួយ គេមិនខ្លាចកំហុស គេមិនខ្លាចបរាជ័យ គេមិនខ្លាចការសើចចំអក គេមិនខ្លាចការមើលងាយ គេនៅតែបន្តធ្វើវាជាប្រចាំ ប្រាកដណាស់ ការធ្វើអ្វីមួយដោយគ្មានក្បួន ពិតជាលំបាក និង បរាជ័យភាគច្រើន តែក្រោយពីបរាជ័យហើយ គេបានរៀនចេះពីភាពបរាជ័យហើយកែប្រែផ្លូវដើរបន្តិចម្តងៗ ទៅរកគោលដៅរបស់គេ រហូតមកដល់ថ្ងៃនេះ គេបរាជ័យរាប់មិនអស់ ឈឺចាប់រាប់មិនអស់ តែក្នុងនោះបានបង្កប់នូវបទពិសោធន៍ ដែលយកលុយទៅទិញមិនបាន។ មនុស្សម្នាក់ទៀត ខំអានសៀវភៅមនុស្សជោគជ័យ ខំរៀនសូត្រពីមនុស្សជោគជ័យ ទន្ទេញចាំរាល់ពាក្យពេចន៍គំនិតល្អៗ របស់អ្នកជោគជ័យ ចូលរួមកម្មវិធីបណ្តុះគំនិតជោគជ័យរាប់មិនអស់ តែពុំបានធ្វើសកម្មភាព គេខិតខំប្រមូលភាពជោគជ័យទាំងអស់នោះ ទុកនៅក្នុងខួរក្បាល ហើយវាក៏ភ្លេចទៅវិញបាត់ ដោយមិនបានចេញដើរធ្វើសកម្មភាព ទៅប៉ះនឹងបទពិសោធន៍ជាក់ស្តែងនៅក្នុងសង្គមពិត ដែលខ្លួនកំពុងរបស់នៅ ពេលវេលាពិត បរិយាកាសពិត មនុស្សពិត។​ ពេលខ្លះដោយសារតែគិតថា ធ្វើទៅជោគជ័យ ហើយស្រាប់តែប៉ះភាពបរាជ័យម្តងក៏រុញរា ហើយលែងហ៊ានធ្វើទៅមុខទៀត។ នៅពីក្រោយខ្នងមនុស្សជោគជ័យម្នាក់ បានបង្កប់នូវរឿងបរាជ័យរាប់មិនអស់ ដែលគាត់មិនបាននិយាយចេញមក ហើយវាបានសង្ងំនៅក្នុងខ្លួនរបស់គាត់ ដែរមនុស្សធម្មតាសម្លឹងឃើញតែលទ្ធផលជោគជ័យដែលគាត់សម្រេចបាន។ ពេលខ្លះភាពជោគជ័យនោះគឺបានមកដោយចៃដន្យ ដែលសូម្បីសមីខ្លួនក៏មិននឹកស្មានដល់ ហើយមិនអាចចែងជាក្បួនឡើយ។ ពេលខ្លះក្បួនខ្នាតជោគជ័យ គឺសរសេរក្រោយពេលដែលភាពជោគជ័យបានកើតឡើងទៅហើយ ប្រៀបដូចជានិទានរឿងជោគជ័យឡើងវិញ ដោយភ្លេចសរសេរបញ្ចូលនូវភាពបរាជ័យដែលដើរមកជាមួយ។ រៀបរៀងដោយ @Cryptopreneur

Comments