បដិមានាគព័ន្ធការពារមហានគរខ្មែរ

C
![0.jpg](https://serey.io/imageupload_data/0e8157de61d8bebd7814876bf3bd2229774a3660) ## បដិមាសំរិទ្ធិដែលប្រទេសជាច្រើនបានដណ្តើមគ្នា យកពីប្រាសាទនាគព័ន្ធទៅ ១៤៣១ សៀមយកពីនាគព័ន្ធទៅអយុធ្យា ១៥៦៩ មនយកពីអយុធ្យាទៅផេហ្គូ ១៦៦៣ Rakhaing (Arakan) យកពីផេហ្គូទៅ Mrauk U (Myohang) ១៧៨៤ ភូមាយកពី Mrauk U ទៅម៉ាន់ដាឡេ ១៨៨៤ បដិមាត្រូវភ្លើងឆេះ ហើយស្តេច Thihaw រំលាយបដិមាមួយចំនួនទៅធ្វើកាំភ្លើងធំ។ រូបមួយចំនួនគឺនៅទីក្រុងម៉ាន់ដាឡេប្រទេសភូមា។ ![01.jpg](https://serey.io/imageupload_data/2acad5171d3a25a1634e6a9e92343a742bb82953) ![9.jpg](https://serey.io/imageupload_data/3b0b0a9268e43251444ae5d81cb0df9f49e474fb) ## បដិមានាគព័ន្ធព្យាបាលជំងឺ ជំនាន់ដើម គេតែងមានជំនឿថាប្រាសាទនាគព័ន្ធជាប្រាសាទដែលជាកន្លែងសម្រាប់ព្យាបាលជំងឺ មនុស្សសម័យបច្ចុប្បន្នយកអំណះអំណាងមួយទៀតថាប្លង់ប្រាសាទនេះមាននិមិត្តសញ្ញាបូកដូចពេទ្យស្រាប់។ នៅទិសទាំងបួន មានក្បាលបដិមាផ្សេងៗគ្នាដែលតំណាងឲ្យធាតុ ទឹក ដី ភ្លើង ខ្យល់ ដែលមានរូបក្បាលដំរី ក្បាលមនុស្ស ក្បាលតោ និង ក្បាលសេះ។ ![5.jpg](https://serey.io/imageupload_data/72a33c682bfa55787f7cbbb4983f8103c14b4264) មិនខុសគ្នាដែរ បដិមាសំរិទ្ធិទាំង៣០ ដែលជាបដិមាការពារមហានគរនៅសម័យព្រះបាទជ័យវរ្ម័នទី៧ ដែលទុកនៅប្រាសាទនាគព័ន្ធនេះ ហើយត្រូវបានប្រទេសស្យាម(ថៃ) វាយដណ្តើមបានយកទៅប្រទេសរបស់ខ្លួន រួចឆ្លងកាត់ការវាយដណ្តើមគ្នាពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយ ដែលសព្វថ្ងៃនៅក្នុងទឹកដីនៃប្រទេសភូមា។ ប្រជាជនគ្រប់តំបន់គ្រប់ប្រទេស មានជំនឿថាបដិមានាគព័ន្ធទាំងអស់នេះ មានសមត្ថភាពព្យាបាលជំងឺ ដោយគ្រាន់តែយើងយកដៃទៅប៉ះនៅកន្លែងណានៃបដិមា នោះជំងឺរបស់យើងនឹងជាសះស្បើយ ហេតុដូចនេះហើយ ទើបបដិមានេះទៅដល់តំបន់ណា ទៅដល់ប្រទេសណា ក៏គេអនុញ្ញាតិឲ្យមនុស្សស្ទាបប៉ះ ដើម្បីព្យាបាលជំងឺផងដែរ ដែលឫសកែវនៃបដិមាទាំងនេះ គឺចេញពីប្រាសាទនាគព័ន្ធរបស់កម្ពុជាទៅ។ ![6.jpg](https://serey.io/imageupload_data/9006e49f698abf934cbcb11c9434b9980a0864f7) រូបសិង្ហដែលក្បាលជារចនា Amarnapura និង ខ្លួនរចនាបែបខ្មែរ។ នៅពេលដែលរូបនេះត្រូវបានដឹកជញ្ជូនតាមសមុទ្រទៅទីក្រុង Amarnapura ធ្វើឲ្យសិង្ហមួយធ្លាក់ទៅក្នុងសមុទ្រ ពេលទៅដល់ក្រុងAmarnapuraវិញ អ្នកកាទូតខ្លាចត្រូវផ្តន្ទាទោស ក៏ឲ្យជាងបង្កើតក្បាលសិង្ហបែបAmarnapuraមកតនឹងខ្លួនសឹង្ហដែលរចនាបែបខ្មែរ។ រូបទាំងនេះត្រូវបានយកពីកម្ពុជាចំនួន៣០ តែសព្វថ្ងៃនៅសល់តែ៦ដែលនៅវត្តមហាមុន្នី។ ចំណែករូបសឹង្ហបែបខ្មែរក៏លែងមាន គឺនៅសល់តែរូបសឹង្ហដែលមានក្បាលរចនាបែបAmarnapuraនិងមានតួខ្លួនតាមរចនាបែបខ្មែរ។ ![1.jpg](https://serey.io/imageupload_data/ec98b27ad3f9bbcf0501b317f423e2a0863afbe5) ![2.jpg](https://serey.io/imageupload_data/8c4f2f08542b8560e65a98ed6538a5c895c3cf27) ![3.jpg](https://serey.io/imageupload_data/cbc0a79e60b1919f5eeb4b22bddba503c42a64a3) ![4.jpg](https://serey.io/imageupload_data/868f4cde2ff51e40608b17ace6748063754047d0) តើអ្នកដឹងទេថា ប្រាសាទនាគព័ន្ធសង់នៅលើទម្រផ្កាឈូកដ៏ធំមួយ ហើយមានក្បាលសត្វទាំង៤នៅទិសទាំងបួនតំណាងឲ្យធាតុទឹកដីភ្លើងខ្យល់។ ទិសខាងជើង ក្បាលដំរី តំណាងធាតុទឹក ទិសខាងលិច ក្បាលសេះ តំណាងធាតុខ្យល់ ទិសខាងត្បួង ក្បាលតោ តំណាងធាតុភ្លើង ទិសខាងកើត ក្បាលគោ តំណាងធាតុដី តែនៅស្រុកខ្មែរយើងគឺមិនមែនក្បាលគោទេ គឺព្រះកេសមនុស្ស។ ![7.jpg](https://serey.io/imageupload_data/07052bf9af7a102ec5cfd047aa6be4a39c719d5d) តួអង្គសំខាន់ៗនៅប្រាសាទនាគព័ន្ធ អត្ថបដិរូប ១ កោះលង្ការ (កោះពេជ្រ / កោះពេជ) កោះពេជ្រ កោះដែលពោរពេញទៅដោយគ្រឿងអលង្ការ មានត្បូង ពេជ្រ សំរិទ្ធិ ប្រាក់ មាស ជាទីប៉ងប្រាថ្នារបស់មនុស្ស។ កោះពេជ កោះដែលជាពេជឃាដសម្លាប់មនុស្សអស់ជាច្រើននាក់។ ២ ឈ្មួញសំពៅ (អ្នកដើរលេងសប្បាយ) អ្នកដែលចង់បានទ្រព្យសម្បត្តិ លាភសក្ការៈ។ ៣ យក្ខេនី លោភៈ ទោសៈ មោហៈ មច្ឆាទិដ្ឋិ។ ៤ សេះពលហៈ ពោធិសត្វអវលោកេស្វរៈ តួអង្គសង្រ្គោះសត្វលោក។ ៥ ស្រៈអនវតប្តៈ ស្រៈកណ្តាល ជាទីស្ងប់សុខ ត្រជាក់ រំលត់ពីភ្លើងទោសៈ និង ភ្លើងទាំងពួង។ ៦ ឈ្មួញសំពៅសិហល បុគ្គលបំពេញគុណធម៌ (ព្រះពុទ្ធសមណគោត្តម)។ ៧ ស្រៈទាំង៤ ទិសទាំង៤ ធាតុទាំង៤ សម្បត្តិទាំង៤។ ![8.jpg](https://serey.io/imageupload_data/7993d526b23ce1a0d89b764a6d9eb378869fec9e) @Cryptopreneur

Comments