សៀវភៅជំនួយសម្រាប់និស្សិត
http://www.khmerrean.com/wp-content/uploads/2017/08/%E1%9E%87%E1%9F%86%E1%9E%93%E1%9E%BD%E1%9E%99%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%93%E1%9E%B7%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%B7%E1%9E%8F.jpg
សិស្សនិស្សិតភាគច្រើន ពេលរៀនចប់ថ្នាក់ទី១២ មិនដឹងថាខ្លួនគួរតែបន្តរៀនជំនាញអ្វី ហើយពេលកំពុងសិក្សានៅមហាវិទ្យាល័យមិនដឹងថា តើរៀនដូចម្តេចទើបចេះ មានជំនាញដើម្បីប្រកបរបរចិញ្ចឹមជីវិត ជួយផ្គត់ផ្គង់គ្រួសារ។
សៀវភៅជំនួយសម្រាប់និស្សិតត្រូវបាននិពន្ធឡើង នៅចុងឆ្នាំ២០១៤ ហើយត្រូវបានចែកចាយទៅដល់និស្សិតរាប់ពាន់នាក់ ដែលចង់យល់ដឹងអំពីស្វ័យសិក្សា និង ការងារស្រាវជ្រាវ មាននិស្សិតគ្រប់មហាវិទ្យាល័យ និង មន្រ្តីរាជការ គ្រូបង្រៀន ក៏ដូចជាអាណាព្យាបាលសិស្ស បានទទួលសៀវភៅនេះ ដើម្បីយកទៅសិក្សា ក៏ដូចជាចែករំលែកបន្ត។
សម្រាប់បងប្អូនដែលចង់បានសៀវភៅនេះ អាចទទួលបានដោយឥតគិតថ្លៃ។
@Cryptopreneur

