ធម្មជាតិនៃពណ៌
http://discovermagazine.com/~/media/Images/Issues/2017/November/20-things-color.jpg
## ហេតុអ្វីពេលចេញពីផ្ទះពេលថ្ងៃក្តៅមិនគួរពាក់អាវពណ៌ខ្មៅ?
ពណ៌និមួយៗសុទ្ធតែមានធម្មជាតិរបស់វារាងៗខ្លួន ពណ៌ស ក្នុងន័យធម្មជាតិឬរូបវិទ្យា គេហៅថាគ្រប់ពណ៌ មានន័យថាពណ៌ទាំងអស់បានប្រមូលផ្តុំគ្នានៅទីតាំងតែមួយបង្កើតបានជាពណ៌ស។ នៅក្នុងពណ៌សគឺមានពណ៌ក្រហមខៀវបៃតងទឹកក្រូចស្វាយជាដើម។
សម្រាប់ការកំណត់កូដនៅក្នុងវិស័យបច្ចេកវិទ្យា គេកំណត់ពណ៌សថា #FFFFFF ឬ 1111111.. ឬ RGB(100%,100%,100%) លេខមួយទាំងអស់ ឬ ពណ៌មួយរយភាគរយនៃពណ៌បឋមទាំងអស់បូកបញ្ចូលគ្នា។
ពណ៌ខ្មៅ ជាពណ៌ដែលងងឹត តែសម្រាប់អ្នកវិទ្យាសាស្រ្ត ឬ រូបវិទូវិញ គេហៅពណ៌ខ្មៅថា គ្មានពណ៌ ឬ គ្មានពន្លឺ ពីព្រោះពណ៌ក៏កើតឡើងដោយសារពន្លឺ មនុស្សអាចមើលឃើញពណ៌ ដោយសារពន្លឺព្រះអាទិត្យ ឬ ពន្លឺផ្សេងៗ និង កែវភ្នែក កាលណាគ្មានពន្លឺ ពណ៌ទាំងអស់នឹងមើលលែងឃើញ បង្កើតបានជាភាពងងឹត ដែលគេហៅថា ពណ៌ខ្មៅ។ ក្នុងបច្ចេកវិទ្យា គេកំណត់កូដរបស់ពណ៌ខ្មៅថា #000000 ឬ RGB(0%,0%,0%)។
ដោយសារតែពណ៌ស វាផ្សំឡើងពីគ្រប់ពណ៌ មានន័យថាវាជាពណ៌ដែលឆ្អែត ពេញលេញ ហើយមិនទទួលយកពណ៌ផ្សេងទៀតនោះទេ ហេតុនេះហើយ នៅពេលដែលពន្លឺជះមកលើពណ៌ស វានឹងផ្លាតចេញទៅវិញ ជាការល្អដែលយើងជិះក្រោមកំដៅថ្ងៃហើយពាក់អាវពណ៌ស។
រីឯពណ៌ខ្មៅ គ្មានពណ៌ គ្មានពន្លឺ នោះមានន័យថា ជាពណ៌ដែលខ្វះខាត ស្រែកឃ្លាន ហេតុដូច្នេះហើយ បើមានពន្លឺឬពណ៌អ្វីចាងមកលើវា គឺវាស្រូបចូលទាំងអស់ ដែលជាហេតុធ្វើឲ្យពណ៌ខ្មៅជាពណ៌ដែលស្រូបពន្លឺ ស្រូបកំដៅ។ ហេតុនេះហើយបានជាគេមិនពាក់អាវពណ៌ខ្មៅជិះក្រោមកំដៅថ្ងៃ ដោយសារតែវាស្រូបកំដៅ ធ្វើឲ្យយើងក្តៅបែកញើសពេញខ្លួន។
ថ្ងៃនេះយើងបានសិក្សា២ពណ៌ គឺ ស និង ខ្មៅ
ស ជាពណ៌ដែលពេញបរិបូរណ៍ ពណ៌ចំណាំងផ្លាត ពណ៌សប្បុរសដែលមានទ្រព្យចែកចេញទៅវិញ។
ខ្មៅ ជាពណ៌ដែលខ្វះខាត ស្រែកឃ្លាន ជាពណ៌ដែលចាំស្រូបយកអ្វីៗចូលទាំងអស់។
ស ប្រៀបបានដូចជាពន្លឺ
ខ្មៅ ប្រៀបបានដូចជាភាពងងឹត
មេរៀនក្រោយយើងនឹងសិក្សាពីពណ៌ផ្សេងៗ និង អត្ថន័យ ព្រមទាំងធម្មជាតិរបស់វាបន្តទៀត។
@Cryptopreneur

