សើចមុនឡូយ តែមិនសើចរិតតែអស្ចារ្យ

C
![៦.png](https://serey.io/imageupload_data/22786ef3d8bc3ad31410720c80d728ef4b90b4f6) ពលរដ្ឋជាច្រើនបានសើចចំអកឲ្យស្ថាប័នទាំង៣ ដែលបានប្រើប្រាស់ពាក្យ Electronic Coin ឬ Cryptocurrency ថា "កាសអេឡិចត្រូនិច"។ ប្រសិនបើយើងអានដំបូង យើងគិតថាស្ថាប័នកំពូលហេតុអ្វីធ្វេសប្រហែសយ៉ាងនេះ។ ប្រសិនបើក្នុងអត្ថបទទាំងមូល ពាក្យថា កាសអេឡិចត្រូនិច លេចមកតែម្តងនោះមានន័យថា ប្រហែលជាអ្នករៀបចំវាយខុសអក្ខរាវិរុទ្ធ ក៏ប៉ុន្តែពាក្យដដែលនេះ លេចចេញមក៦ដង ហើយនៅតែសរសេរថា កាសអេឡិចត្រូនិចដដែរ។ ដល់ពេលដែលត្រូវពឹងលើសម្តេចព្រះសង្ឃរាជជួនណាតហើយ កាស (ន) រូបិយ​វត្ថុ​សម្រាប់​ចាយ មាន​សណ្ឋាន​មូល ប្រហោង​កណ្ដាល ៤ ជ្រុង ធ្វើ​ដោយ​ស្ពាន់, ទង់ដែង, សាំង្កសី, មក​អំពី​ស្រុក​ចិន ឬ​ស្រុក​អណ្ណាម; សព្វ​ថ្ងៃ​ក្នុង​ដែន​កម្ពុជា លែង​ប្រើ​រូបិយ​វត្ថុ​នេះ​តាំង​អំពី​មាន​សេន ។ ក្រោយពីបានបើវចនានុក្រមហើយ នោះអ្នកដែលសើចគេ គឺសើចលែងសមហើយ ហើយប្រាកដជាខ្មាសខ្លួនឯងវិញ។ មេរៀនមួយនេះត្រូវចាំថា កុំមើលមនុស្សសំបកក្រៅ កុំឆាប់វាយតម្លៃមនុស្ស ពិនិត្យគ្រប់ជ្រុងហើយចាំវាយតម្លៃក៏មិនទាន់យឺតពេល។ សរុបមកវិញខ្លឹមសារនៃសេចក្តីប្រកាសនេះ គឺទាមទារឲ្យក្រុមហ៊ុនលុយអេឡិចត្រូនិចត្រូវមានអាជ្ញាបណ្ណទើបអាចប្រកបរបរនេះនៅកម្ពុជាបាន។ ដើម្បីទទួលបានអាជ្ញាបណ្ណនិងការសុំសិទ្ធនានា គឺជារឿងដែលត្រូវតាមដានបន្តទៀត ហើយមានក្រុមហ៊ុនជាច្រើនដែលកំពុងចង់ដឹងរឿងនេះផងដែរ ដើម្បីធ្វើខ្លួនឲ្យស្របច្បាប់នៅប្រទេសកម្ពុជា។ @Cryptopreneur

Comments